នាយករដ្ឋមន្ត្រី​ស្រីលង្កា​ប្រាប់​ឲ្យ​យោធា​ចាត់វិធានការ​គ្រប់យ៉ាង​ដែល​ចាំបាច់​ក្នុង​ការ​ស្តារ​សណ្ដាប់ធ្នាប់​

2022/07/14 04:50:54 pm        737

​ស្រីលង្កា៖ លោកនាយក​រដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe បាន​ប្រាប់​ឲ្យ​កង​កម្លាំងយោធា​ចាត់​វិធានការ​គ្រប់យ៉ាង​ដែល​ចាំបាច់​ដើម្បី​ស្ដារ​សណ្ដាប់ធ្នាប់ បន្ទាប់ពី​ក្រុម​បាតុករ​បាន​សម្រុកចូល​ការិយាល័យ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​។

​ក្រុម​អ្នកតវ៉ា​ដែល​កំពុង​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា​ចុះ​ចេញពី​តំណែង​ភ្លាមៗ បាន​សម្រុកចូលបរិវេណ​ការិយា​ល័យ​របស់​លោក ដោយ​បាតុករ​មួយ​ចំនួន​បាន​ឡើង​ជញ្ជាំង​អគារ​ក្នុង​ទីក្រុង​កូឡុំបូ ខណៈ​ហ្វូង​មនុស្ស​បាន​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន និង​បាន​គប់​ដប​ទឹក​ទៅលើ​កងកម្លាំង​សន្តិសុខ​នៅ​ខាងក្នុង​បរិវេណ​នោះ​។ ​នគរបាល​បាន​ដាក់​ពង្រាយ​កាណុង​បាញ់​ទឹក និង​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ការ​តវ៉ា​នោះ​។ ​លោក Wickremesinghe ត្រូវ​បាន​តែង​តាំង​ជា​ប្រធានាធិបតី​ស្ដីទី​ដោយ​លោក​ប្រធានាធិបតី Gotabaya Rajapaksa ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​ទៅ​ប្រទេស​កោះ​ម៉ាល់ឌីវស៍ (Maldives)​។

ប៉ុន្តែ​ការសម្រេចចិត្ត​ទុក​ឲ្យ​លោក​ទទួលបន្ទុក​តំណែង​នេះ បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ជាច្រើន​បន្ថែម​ទៀត ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ត្រូវតែ​ចាកចេញ​ពី​តំណែង​ដែរ​។ ស្រីលង្កា​ត្រូវ​បាន​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ ​មានការ​ស្ដីបន្ទោស​ជាច្រើន​ទៅលើ​រដ្ឋបាល​លោក Rajapaksa ចំពោះ​វិបត្តិ​នេះ និង​មើល​ឃើញ​លោក Wickremesinghe ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ខែ​ឧសភា​ថា ​ជា​ចំនែក​មួយ​នៃ​បញ្ហា​នេះ​។ ​កាលពី​ថ្ងៃ​ពុធ​ជា​លើក​ទី​២ ​ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍ ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ចូល​ទៅ​ក្នុង​អគារ​រដ្ឋ​ដែល​មាន​ធានា​សុវត្ថិភាព​ខ្ពស់​។ ពេលនេះ​គឺជា​ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm