ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះពិភពលោកនាពេលបច្ចុប្បន្នបានកំពុងពោពេញទៅដោយភាពឥតសណ្តាប់ធ្នាប់ ខណៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មគ្នា បានកំពុងបន្តគំរាមកំហែងសេដ្ឋកិច្ចពិភពលោកនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១)និងឆមាសទី១ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះពិភពលោកបានកាត់ផ្តាច់គ្នាជាផ្នែកៗ ដែលបញ្ហាទាំងនេះវានឹងអាចឲ្យមានសង្គ្រាមនុយក្លេអ៊ែ ឬសង្គ្រាមលោកទី៣ នាពេលខាងមុខនាពេលខាងមុខនេះក៏ថាបាន។
សូមបញ្ជាក់ថា សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាងប្រាំខែមកហើយ ខណៈសង្រ្គាមនេះបានកំពុងគំរាមកំហែងពិភពលោកយ៉ាងខ្លាំងជាពិសេសបញ្ហាសេដ្ឋកិច្ច បញ្ហាទេសចរណ៍ និងបញ្ហាជាច្រើនទៀត៕ អត្ថបទ៖ បាន ចក់



