ទង់ជាតិ​កម្ពុជាបន្ដ​បង្ហូត​លើ​ទឹកដី​អាមេរិក ក្រោយ​ក្រុម​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ នៃ​ព្រឹត្តិការណ៍​ World Games

2022/07/14 05:00:45 pm        786

ប៉េតង់៖ ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជាបាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ The World Games 2022 នៅ​ទីក្រុង​ Birmingham ​សហរដ្ឋអាមេរិក បន្ទាប់ពី​កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ា បាន​ពួតដៃគ្នាដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ទៀតលើ​វិញ្ញាសា​វាយ​គូ​នារី ២​នាក់ទល់ ២​នាក់ ក្រោយ​វាយបក​យកឈ្នះ​ក្រុមកីឡា​ការិនី​បារាំង​ Nadege BAUSSIAN ​និង​ Caroline Marie BOURRIAUD ដោយ​លទ្ធផល ៧-៥​ពិន្ទុក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ។​

​នេះ​គឺជា​ការបើក​កំណត់ត្រា​ថ្មី​របស់​កីឡា​ប៉េតង់​កម្ពុជា សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​នេះ ពិសេស​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ក្រោយ​ដណ្ដើមបាន​មេដាយមាសលើ​វិញ្ញាសា​វាយយក​ពី​ន្ទុកាលពី​ម្សិលមិញ លោកស្រី​បាន​បន្ដ​ចាប់ដៃ​ជាមួយ​សិស្ស​ប្អូន អ៊ុន ស្រី​យ៉ា ហើយ​ធ្វើបាន​យ៉ាង​ល្អរហូត​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ទៀតលើ​វិញ្ញាសា ២​នាក់ទល់ ២​នាក់ ដែល​នាំ​ឲ្យ​ទង់ជាតិ​កម្ពុជាត្រូវបាន​បង្ហូត​ឡើង ២​ថ្ងៃ​ជាប់​គ្នាលើ​ទឹកដី​អាមេរិក។​ ​ការប្រកួតដែល​ម្ចាស់ផ្ទះ​អាមេរិកបាន​អញ្ជើញ​សុទ្ធតែ​ក្រុម​ខ្លាំងៗ​ប្រចាំ​ទ្វីប ​ចូលរួម​ព្រឹត្តិការណ៍​នេះ ឃើញថា ការប្រកួត​នីមួយៗសុទ្ធ​តែមាន​ភាពស្វិតស្វាញ ពិសេស​ការ​វិញ្ញាសា​វាយ​គូ​របស់​ក្រុម​កីឡាការិនី​កម្ពុជា។ សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ប្រកួត​ទី​១ កម្ពុជាបាន​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក ១៣-៥​ពិន្ទុ មុន​ចាញ់​បារាំង ៩-៧ នៅ​ប្រកួត​ទី​២។ ហេតុនេះកម្ពុជា និង​ដា​ណឺ​ម៉ាកដែល​ឈរ​លេខ​២ និង​លេខ​៣ ក្នុង​ពូ​លក៏បាន​ជួបគ្នា​ម្ដងទៀតដើម្បី​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

​ជា​លទ្ធផល​ការជួបគ្នា​លើក​ទី​២ នេះ កម្ពុជាបាន​បន្ដ​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាកដោយ​ពិន្ទុ ១៣-៤។ ដូច្នេះ​កម្ពុជាក៏បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជាមួយ​ក្រុម​បារាំងដែល​ឈរ​លេខ​១ ក្នុង​ពូ​ល​ A ​ដើម្បី​ប្រកួត​ខ្វែង​ជាមួយ​ក្រុម​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ B ​គឺមាន​ក្រុម​ថៃ និង​អាល្លឺម៉ង់។ ក្នុងនោះកម្ពុជាបាន​ជួប​ថៃ ហើយ​បាន​យកឈ្នះ​ក្រុម​ទៅ​ពី​តំបន់​អាស៊ាន​ជាមួយគ្នានេះដោយ​ពិន្ទុ ១២-១០ ខណៈ​បារាំងបាន​យកឈ្នះ​អាល្លឺម៉ង់ ១៣-៣​ពិន្ទុដែល​នាំ​ឲ្យ​កម្ពុជា និង​បារាំងត្រូវ​ជួបគ្នា​ជាថ្មីនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​ឈានដល់​វគ្គ​កាត់សេចក្ដី ក្រុមកីឡា​ការិនី​កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ាង បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​វាយបក​យកឈ្នះ​ក្រុម​ខ្លាំង​បារាំង​វិញដោយ​លទ្ធផល ៧-៥​ពិន្ទុ បន្ទាប់ពី​ជួបគ្នា​ក្នុង​ពូ​លកម្ពុជាបាន​ចាញ់​បារាំង ៩-៧​ពិន្ទុ។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ ក្នុង​ព្រឹត្តិការណ៍​ World Games 2022 ពោលគឺ​ក្រុម​កីឡាការិនី​ប៉េតង់​កម្ពុជាបានឈ្នះ​មេដាយមាស​ទាំង ២​វិញ្ញាសា​តែម្ដង សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​លើកដំបូងលើ​ទឹកដី​អាមេរិក​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm