មន្ត្រី​ផ្ដាច់​ខ្លួន​គាំទ្រ​រុស្ស៊ី​៖ កងកម្លាំង​រុស្ស៊ី និង​ទាហាន​តំណាង​ចូល​ទៅ​ដល់​ទី​ក្រុង Siversk របស់​អ៊ុយ​ក្រែ​ន

2022/07/14 05:15:54 pm        1.3 K

​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ TASS របស់​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី និង​ទាហាន​តំណាង​បាន​ចូល​ដល់​ទីក្រុង Siversk ក្នុង​តំបន់ Donetsk របស់​អ៊ុយ​ក្រែ​ន​។ ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀងផ្ទាត់​របាយការណ៍​នោះ​ដោយ​ឯករាជ្យ​បានទេ​។

​កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ពេល​ល្ងាច​ថា រុស្ស៊ី​មិនបាន​បើក​ការវាយប្រហារ​ថ្មីៗ​ទៅលើ​សមរភូមិ​ជួរមុខ​ទេ ដែល​រួមទាំង​ទីក្រុង Siversk នោះ​ផង ប៉ុន្តែ​ទីក្រុង​នេះ​ត្រូវ​បាន​រង​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​។ ​សារព័ត៌មាន TASS បាន​ដកស្រង់​សម្ដី​មន្ត្រី​មួយ​រូប​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ស្វ័យ​ប្រកាស​ Lugansk មួយ​ក្នុងចំណោម​អង្គភាព​ផ្ដាច់ខ្លួន​ចំនួន​២​ គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ក្នុង​សង្គ្រាម​រយៈពេល ​២០​សប្ដាហ៍​កំពុង​កើតមាន​។

​មន្ត្រី​ឈ្មោះ Vitaly Kiselyov ត្រូវ​បាន​ដកស្រង់​សម្ដី​បាន​និយាយ​ថា ទីក្រុង​នេះ​អាច​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ពួកគេ​ក្នុង​ពេល ​២​ថ្ងៃ​ទៀត ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា ​តើ​ការអះអាង​នោះ​សំអាង​លើ​អ្វី​នោះ​ទេ​។ ​កងកម្លាំង​រុស្ស៊ី និង​តំណាង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​បាន​តស៊ូ​រយៈពេល​ជាច្រើន​សប្ដាហ៍ មុន​ដណ្ដើម​កាន់កាប់​គោលដៅ​ដូចជា​ទីក្រុង Sievierodonetsk និង Lysychansk៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        181
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        168
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm