កីឡាហែលទឹក​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​២ ខណៈ​សិក្ខាកាម ៧០% ទទួលបាន​និទ្ទេស​ល្អ

2022/07/14 05:20:59 pm        108

​ហែលទឹក​៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡាហែលទឹក​កម្រិត​២ (FINA Swimming Coaches Certification Course -Coach Level2) ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្រោម​ការគាំទ្រ​របស់​ស​ហ​ព័ន្ធ​កីឡាហែលទឹក​អន្ដរជាតិ បានបញ្ចប់​ហើយក្រោយ​ដំណើរ​ការសិក្សា​ផ្ទាល់ និង​តាម​ Online ​អស់​រយៈពេល​ជាង ១​ខែដោយមាន​សិក្ខាកាម ៧០% ទទួលបាន​និទ្ទេស​ល្អ ក្នុងចំណោម​សិក្ខាកាម​សរុប ២២​នាក់។​

​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធបានបញ្ជាក់​ក្រោយ​ពិធី​បិទ​វគ្គកាលពី​ថ្ងៃទី​១៣ ខែកក្កដា​ថា វគ្គ​នេះបែង​ចែកជា ២​វគ្គ ទី​១-​វគ្គ​សិក្សា​តាម​ Online ​ចាប់ពី​ថ្ងៃទី​០៨ ខែមិថុនាដល់​ថ្ងៃទី​០៩ ខែកក្កដា ដែល​សិក្ខាកាម​ចូលរួម​ទាំងអស់ ត្រូវបាន​ជ្រើសរើស​ដោយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ តា​យ​រយៈ​ការចុះឈ្មោះ​ចូលរួម​ពី​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ និង​ការប្រឡង​សមត្ថភាព។​ ​វគ្គ​ទី​២ គឺជា​ការសិក្សា​ផ្ទាល់​ជាមួយ​គ្រូឧទ្ទេស ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ និង​រៀបចំ​អំពី​ផែនការ​ហ្វឹកហាត់ បញ្ជាក់​អំពី​កាលវិភាគ​នៃ​ការសិក្សា​វគ្គ​បណ្តុះបណ្តាល ការរៀបចំ​ខ្លួន​របស់​គ្រូបង្វឹក សិក្សា​ស្វែងយល់​អំពី​វិទ្យាសាស្ត្រ​កីឡានៅក្នុង​ប្រភេទ​កីឡាហែលទឹក​, ​ការពិនិត្យ​ទៅលើ​ទីលាន​ហ្វឹកហាត់ និង​អាង​ហែល​ទឹក​, ​ការប្រមូល​ទិន្នន័យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​, ​ការពិនិត្យ​ទៅលើ​ការអភិវឌ្ឍ​របស់​កីឡាករ-កីឡាការិនី​តាម​កម្រិត​អាយុ​ជាដើម​។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បន្ថែមថា ក្រោយ​ឆ្លងកាត់​សិក្សា​ជាង ១​ខែតាម​ការវាយតម្លៃមាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ ៧០%, ​និទ្ទេស​ល្អ​បង្គួរ ២០% និង​និទ្ទេស​មធ្យម ១០%​។ លោក​បានចាត់ទុក​នេះ​គឺជា​ផ្លែផ្កា​ថ្មី​មួយទៀត សម្រាប់​ការអភិវឌ្ឍ​ធនធាន​គ្រូបង្វឹក ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាហែលទឹក​កម្ពុ​ជានា​ថ្ងៃ​អនាគត​ឲ្យ​កាន់តែ​រីកចម្រើន ដ្បិត​គ្រូបង្វឹកគឺជា​គ្រឹះ​មួយ​ដ៏​សំខាន់ឆ្ពោះទៅ​ផលិត​ធនធាន​កីឡាករ​-​កីឡាការិនី​ឆ្នើម។​ ​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡាតាមរយៈ​ការ​ផ្តល់នូវ​គម្រោង​ថវិកា​ប្រចាំឆ្នាំមកកាន់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ ក្នុងការ​ចង្អុលបង្ហាញ ក៏ដូចជា​លើកទឹកចិត្ត​ក្នុង​ការបើក​វគ្គ​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm