អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែប្រសើរ

2021/04/27 09:59:58 am        139

​កំពត៖ ទោះជារយៈពេលកន្លងមកការថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់រាល់បទល្មើសនានា បានទាន់ពេលវេលាក្តីអភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចបន្តបង្កើនការអនុវត្តគោលនយោបាលភូមិឃុំមានសុវត្ថិភាព ឲ្យបានកាន់តែប្រសើរថែមទៀត ព្រោះទាល់តែមានសន្តិភាព សុវត្ថិភាព ទើបខេត្តមានការអភិវឌ្ឍន៍រីកចម្រើនលឿន។

​ថ្លែងនៅក្នុងពិធីផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុកដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅរសៀល ថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២១ នៅសាលាខេត្ត ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា នៅទូទាំងខេត្តកំពត ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពមានលក្ខណៈល្អប្រសើរ អាជ្ញាធរ និងសមត្ថិកិច្ចបានសហការគ្នា ថែរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈសង្គម បង្ការទប់ស្កាត់បានរាល់បទល្មើសនានា និងកាត់បន្ថយបាននូវគ្រោះថ្នាក់ផ្សេងៗ ទាក់ទង់នឹងច្បាប់ចរាចរណ៍ផ្លូវគោក ការលក់ដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងអំពើហឹង្សាជាដើម។

ជាងនេះទៅទៀត ក្នុងបរិបទកូវីដ១៩នេះ អាជ្ញាធរ និងសមត្ថិកិច្ចបានអប់រំណែនាំ ពលរដ្ឋឲ្យចូលរួមអនុវត្តន៍វិធានការពារកូវីដ១៩បានល្អ។

យ៉ាងណាក៏ដោយ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យ អាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋានភូមិឃុំ បន្តអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត។

ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៨។

ខេត្តកំពត មាន៩៣ឃុំ សង្កាត់ ក្នុងនោះ ជ័យលាភីលេខ១ ចំនួន ៨៤ឃុំ សង្កាត់ រង្វាន់សម្រាប់១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ១ និងថវិកា ១លានរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល) និងជ័យលាភីលេខ២ ចំនួន ៩ឃុំសង្កាត់, រង្វាន់សម្រាប់១ឃុំសង្កាត់ ទទួលបានប័ណ្ណ​សរសើរ និងថវិកា ៦៥ម៉ឺនរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល) សរុបថវិកា៨៩.៨៥០.០០០រៀល ៕ អត្ថបទ៖ អាន សារីម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm