បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានប្រកាសពីការមកដល់របស់ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ផ្លូវការផ្ទេរពី Manchester City តម្លៃ ៥០លានផោន។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំនៅ Stamford Bridge។
Raheem Sterling បានផ្លាស់ពី Liverpool ទៅ Manchester City កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ ៤៩លានផោនដោយបង្ហាញខ្លួនសរុបបាន ៣៣៩ប្រកួតរកបាន ១៣១គ្រាប់ជួយ Manchester City ឈ្នះពាន English Premier League ៤លើក។ ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅ Manchester City មានតែ Sergio Aguero ម្នាក់ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីច្រើនជាង Sterling ពោលគឺ Aguero រកបាន ១២៤គ្រាប់ និង Sterling ១២០គ្រាប់។
កីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេស ៧៧លើករូបនេះគឺជាកីឡាករទិញចូលទីមួយតាំងពីក្លិប Chelsea ផ្លាស់ប្តូរម្ចាស់ពីថៅកែរុស្ស៊ី Romain Abramovich មកជាអ្នកជំនួយអាមេរិក Todd Boehly។ ជាមួយគ្នានោះដែរ Chelsea ក៏ខិតជិតឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែការពារ Napoli, Kalidou Koulibaly និងខ្សែការពារ Manchester City ម្នាក់ទៀតគឺ Nathan Ake ផងដែរ៕
អត្ថបទ៖នាង សុភាវុធ