សហរដ្ឋអាមេរិក​ចោទ​រុស្ស៊ី​ថា​ បាន​និរទេស​ដោយ​បង្ខំ​ប្រជាជន​អ៊ុយ​ក្រែ​ន​រហូតដល់ ​1.6​លាន​នាក់​

2022/07/14 07:06:16 pm        1.9 K

​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken និយាយថា ​រុស្ស៊ី​បាន​និរទេស​ដោយ​បង្ខំប្រជាជន​អ៊ុយ​ក្រែ​ន​រហូតដល់ ​1.6លាន​នាក់​ពី​តំបន់​ជាច្រើន​របស់​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​ លោក blinken បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ​ដោយ​ថ្កោលទោស​ការ​និរទេស​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ក្នុង​ចំនួន​ច្រើន​ទៅកាន់​ប្រទេស​រុស្ស៊ី​។

ប្រជាជន​ចន្លោះ​ពី ​900,000នាក់​ទៅ ​1.6​លាន​នាក់​ត្រូវបាន​ឲ្យ​ជម្លៀស​ខ្លួន​ដោយ​បង្ខំ រួមមាន​ទាំង​កុមារ ​260,000នាក់​។ សេចក្ដីថ្លែងការណ៍​បាន​និយាយ​ថា អាជ្ញាធរ​រុស្ស៊ី​តាម​សេចក្ដីរាយការណ៍​កំពុង​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាជន និង​បង្ខំ​ពួកគេ​ឲ្យ​ចុះហត្ថលេខា​ព្រមព្រៀង​ដើម្បី​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​រារាំង​ការ​វិល​ត្រលប់​មកកាន់​លំនៅឋាន​វិញ​។​ សេចក្ដីថ្លែងការណ៍​និយាយ​ផង​ដែរ​ថា អាជ្ញាធរ​កំពុង​ដកហូត​យក​លិខិតឆ្លងដែន​អ៊ុយ​ក្រែ​ន និង​ចេញ​ជំនួស​ដោយ​​លិខិតឆ្លងដែន​រុស្ស៊ីក្នុង​កិច្ចប្រឹងប្រែង​ភ្លាមៗ​ ដើម្បី​ផ្លាស់ប្ដូរ​ប្រជាជន​នៅ​តំបន់​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​។ ​លោក Blinken និយាយ​ថា ការផ្ទេរ​ និង​និរទេស​ដោយ​ខុសច្បាប់​ជន​ស៊ីវិល​បំពាន​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ សហរដ្ឋអាមេរិក និង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ​ដើម្បី​នាំ​យក​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ទទួលខុសត្រូវ​សម្រាប់​ទង្វើរ​របស់​ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm