បាល់ទាត់៖ ក្លិបទួកគី Fenerbahce បានប្រកាសពីការចែកផ្លូវគ្នាជាមួយអតីតខ្សែបម្រើ Arsenal, Mesut Ozil ហើយពីរឆ្នាំមុនផុតកិច្ចសន្យា។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ទឹកដីទួកគីឆ្នាំមុន នៅពេលចាកចេញពី Arsenal ក្រោយចំណាយពេល ៨ឆ្នាំនៅទីក្រុងឡុងដ៍។
មួយរយៈជាមួយ Fenerbahce, Ozil ក៏មានដើមរដូវកាលដ៏ល្អមួយនៅទីក្រុង Istanbul ផងដែរដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់បូករួមទាំងមួយគ្រាប់ពេលយកឈ្នះគូប្រជែង Galatasaray។ យ៉ាងណាក្តីកាលពីដើមឆ្នាំនេះស្រាប់តែក្លិបដកឈ្មោះ Ozil ចេញពីបញ្ជីដោយមិនដឹងមូលហេតុ និងមិនមានការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានអ្វីដែរ មុនពេលប្រកាសចែកផ្លូវនៅពេលនេះ។ សារព័ត៌មាននៅប្រទេសទួកគីឱ្យដឹងថា អតីតខ្សែបម្រើក្រុមជំរើសជាតិអាល្លឺម៉ង់រូបនេះ ទំនងជានឹងផ្លាស់ទៅកាន់ក្លិបគូប្រជែងក្នុងលីគកំពូលទួកគីមួយទៀតគឺ Istanbul Basaksehir៕
អត្ថបទ៖នាង សុភាវុធ