រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​ប្រឈម​នឹង​ប្រតិកម្ម​ខ្លាំង ព្រោះតែ​ទទួល​ប្រធានាធិបតី​ស្រីលង្កា​

2022/07/14 09:31:45 pm        900

​​ម៉ា​ល់​ឌី​វ​៖ កាលពី​ថ្ងៃ​ពុធ​ប្រជា​ពលរដ្ឋ​ម៉ា​ល់​ឌី​វ​បាន​ភ្ញាក់ផ្អើល ចំពោះ​ដំណឹង​នៃ​ការ​មក​ដល់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ប្រធានាធិបតី​ស្រីលង្កា​ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​កោះម៉ា​ល់​ឌី​វ​ត្រូវ​បាន​ចោទប្រកាន់ ​ពី​បទ​ជួយ​មេដឹកនាំ​ដ៏​អាម៉ាស់​រូប​នេះ​ឲ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់​។

​លោក Rajapaksa វ័យ ​៧៣​ឆ្នាំ​រូប​នេះ​បាន​រត់​គេច​ខ្លួន​ទៅកាន់​ប្រទេស​ប្រជុំ​កោះ​មហាសមុទ្រ​ឥណ្ឌា​ជិតខាង​របស់​ខ្លួន ប៉ុន្មាន​ម៉ោង​មុន​ការសន្យា​លាលែង​ពី​តំណែង​របស់​លោក ​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ទសវត្សរ៍​របស់​ស្រី​លង្កា។ ​កាលពី​រសៀល​ថ្ងៃ​ពុធ ក្រុម​ជនជាតិ​ស្រី​លង្កា​រស់​នៅក្នុង​ប្រទេស​ម៉ា​ល់​ឌី​វ បាន​ចេញ​តវ៉ា​នៅ​ឆ្នេរសមុទ្រ​សិប្បនិមិត្ត​ក្នុង​រដ្ឋធានី Male ដោយ​កាន់​បដា​សរសេរ​ថា ជូន​ចំពោះ​មិត្ត​ជនជាតិ​ម៉ា​ល់​ឌី​វ ​សូម​ជំរុញ​ដល់​រដ្ឋាភិបាល​របស់​អ្នក​កុំ​ការពារ​ឧក្រិដ្ឋជន​រូប​នេះ​ឲ្យ​សោះ​។ ​នគរបាល​បង្ក្រាប​កុបកម្ម​ដកហូត​បដា​ និង​ផ្ទាំង​ប្រកាស​ផ្សេងៗ​ភ្លាមៗ និង​បាន​បំបែកជួរ​ក្រុម​បាតុករ​ទាំងនោះ។

ជាមួយគ្នា​នោះ​បុរស​ជនជាតិ​ស្រី​លង្កា​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​។ ​នៅ​តាម​បណ្ដាញ​សង្គម ​និង​ការ​បង្ហាញ​មតិយោបល់ ឬ comment នៅ​លើ​បណ្ដាញ​ព័ត៌មាន​នានា ពលរដ្ឋ​ម៉ា​ល់​ឌី​វ​បាន​បង្ហាញ​ការ​ខឹង​សម្បារ ​និង​ការ​សាមគ្គី​ជាមួយ​ក្រុម​អ្នក​តវ៉ា​ស្រី​លង្កា ដោយ​អំពាវនាវ​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​ខ្លួន​លោក Rajapaksa និង​ថ្កោលទោស​ការសម្រេចចិត្ត​គួរ​ឲ្យ​អាម៉ាស់ ក្នុង​ការ​សម្របសម្រួល​ការ​ចាក​ចេញ​របស់​លោក​ពី​ប្រទេស​ស្រី​លង្កា។​ ​ក្ដី​បារម្ភ​ក៏បាន​លើកឡើង​ផង​ដែរ ជុំវិញ​សុវត្ថិភាព​របស់​ជនជាតិ​ម៉ា​ល់​ឌី​វ​ប្រមាណ 8,000នាក់​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ស្រប​ពេល​ភាព​រំជើបរំជួល​នៅតែ​បន្ត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm