ឯកឧត្តម នរៈ រតនវឌ្ឍនោ៖ យុវជនជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

2022/07/15 12:36:08 am        852

ភ្នំពេញ៖ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានអៈអាងថា យុវជន ជាកម្លាំងចលករ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ការថ្លែងរបស់ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា​ យ៉ាងដូច្នេះក្នុងកម្មវិធីអប់រំទស្សនទានព្រះពុទ្ធសាសនា ដល់​សិស្សានុសិស្សវិទ្យាល័យ​សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ​ ខណ្ឌច្បារអំពៅ ចំនួន៣៥០នាក់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

បន្ទាប់ពីលោកនាយកវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ​ មានប្រសាសន៍​ពីវឌ្ឍនភាព​នៃការ​អប់រំ​សិក្សារួចមក ឯកឧត្តម នរៈ រតនវឌ្ឍនោ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយ​សេចក្តីនឹករលឹក​យ៉ាង​ជ្រាល​ជ្រៅបំផុតពី​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្ត​ទុកដាក់គិតគូជាទីបំផុតពី​សុ​ខទុក្ខ និងការរស់នៅ​របស់​យុវជន យុវតីក៏ដូចលោកគ្រូអ្នកគ្រូនៅទូទាំងប្រទេស។​

ឯកឧត្តម នរៈ រតនវឌ្ឍនោ បានកោតសរសើរចំពោះ ព្រះភិក្ខុវិមលោ ផល ចាន់ថេត ធម្មកថិកា​ចារ្យ​ដែលបានចំណាយពេលវេលាក្នុងការនិមន្តមកផ្តល់ឱវាទអប់រំទូន្មានដល់សិស្សានុសិស្សក្នុងវិទ្យាល័យ ខាងលើនាពេលនេះ ដើម្បីជាស្ពានមួយដ៏ល្អសម្រាប់សិស្សានុសិស្សទាំងអស់យកទៅអនុវត្តសម្រាប់វិថីជីវិត របស់ពួកគេ។ ការលើកយកប្រធានបទស្តីពី យុវជនជាសសរទ្រូងនៃសង្គមជាតិ ពិតជាមានអត្ថន័យ​យ៉ាង​ធំ​ធេង ​និងបានជាមាគ៌ាសម្រាប់ប្រតិបត្តិដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងថ្ងៃអនាគត។ កម្មវិធីនេះត្រូវបានបង្កើតឡើង​ក្រោមគំនិត​ផ្តួច​ផ្តើម​ដ៏ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំ​ដោយក្រសួងធម្មការ និងសាសនា ដែលមាន​នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ជាអ្នកប្រតិបត្តិដោយផ្ទាល់ និងមាន​ការ​សហការ​​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនធ្វើការផ្សព្វ​ផ្សាយក្នុងគោលបំណងរួមចំណែក អប់រំទូន្មាន បណ្តុះស្មារតីសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់ នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម យល់ដឹងពីតម្លៃគុណផលនៃការសិក្សា ចេះគោរពមាតា​បិតា ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម ចេះគោរពលោកគ្រូ អ្នកគ្រូ ចៀសផុត ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ។

ឯកឧត្តម នរៈ រតនវឌ្ឍនោ បានបញ្ជាក់ទៀតថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ បាន​រួមវិភាគទានយ៉ាងច្រើនចំពោះសង្គមរាល់គ្រប់វិស័យទាំងអស់ ជាឃ្លាំងសម្រាប់ផលិតធនធានមនុស្សឲ្យដើរនៅលើគន្លងផ្លូវនៃអហិ​ង្សា​ធម៌ ការយោគយល់ ការអត់ឱនឱ្យគ្នា និងជាមាគ៌ាសន្តិភាពសម្រាប់​មនុស្សជាតិក្នុង​សង្គមទាំងមូល។ តាមរយៈកម្មវិធីអប់រំទស្សនទានតាមបែបព្រះពុទ្ធសាសនានេះ នឹងបានរួមចំណែក​ជួយ​សិ​​ស្សា​​​នុសិស្សក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ​ឲ្យយល់ពីទឹកចិត្តនៃការលះបង់​និង​គុណ​បំណាច់​ដ៏ធំធេងរបស់លោកឳពុក អ្នកម្តាយ ដែលបានចិញ្ចឹមបី​បា​ច់​ថែរក្សាយើងទាំងអស់គ្នាតាំង​ពីតូច​រហូត​ដល់​កូនធំដឹងក្តីមិនថាជួបប្រទះភាពលំបាកនឿយ​ហត់អស់កម្លាំង​យ៉ា​ង​​ណា ក៏លោកទាំងពីរតែង​តែ តស៊ូគ្រប់​បែបយ៉ាង​ដើម្បីកូនៗជាទីស្រលាញ់។ ជាង​នេះ​ទៅទៀតលោក​បានពលីគ្រប់​បែប​យ៉ាង​មិនដែលត្អូញត្អែរ មិន​ចេះ​ហត់ ហើយក៏មិនដែលគិតពីសុខភាព​របស់​ខ្លួនគឺធ្វើយ៉ាងណាចិញ្ចឹមបីបាច់ថែរក្សា​ឲ្យកូនបាន​សិក្សារៀន​សូត្រ​តាំងពីតូចរហូតដល់ធំដឹងក្តី ព្រមទាំងផ្គត់ផ្គង់ទាំង​សំភារៈ និងស្មារតីដែលទាំងអស់នេះកើតចេញពីកម្លាំង​ញើសឈាមរបស់អ្នកមានគុណដែលចង់ឲ្យកូនមានអនា​គតត្រចះត្រចង់៕​អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        143
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm