កម្ពុជា និង​ឥណ្ឌូនេស៊ី​បានកំណត់​ពេលវេលាដើម្បី​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ និង​បញ្ច​សិលា

2022/07/15 04:52:55 pm        190

គុន​ល្បុក្កតោ៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូនេស៊ីបានកំណត់​ពេលវេលាដើម្បី​ប​ញ្ចូ​ន​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គ្រូបង្វឹកធ្វើការ​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​គ្នារវាង​កីឡា​គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលា​រួចហើយ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​នា​ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បន្ទាប់ពី​ឯកឧត្តម​បាន​ជួយ​ពិភាក្សា និង​ចុះហត្ថលេខា​ជាមួយ​តំណាង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូណេស៊ី និង​តំណាង​ស្ថានទូត​ឥណ្ឌូណេស៊ី លើ​កំណត់ត្រា​នៃ​ដំណើរការ​ផ្លាស់ប្តូរ​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​កីឡា​បញ្ច​សិលា​របស់​ឥណ្ឌូណេស៊ី នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កីឡា​គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលានឹងត្រូវ​រៀបចំ​ការប្រកួត​ក្នុង​ចង្កោម​នៃ​កីឡា​យុទ្ធ​គុន សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ដូច្នេះភាគី​ទាំងពីរបាន​ឯកភាពគ្នាក្នុងការ​ចាប់ផ្ដើម​ការ​ផ្លាស់ប្ដូរ​ ការហ្វឹកហាត់​រវាង​កីឡា​ទាំងពីរនា​ដើមខែ​សីហា​ខាងមុខ ដោយ​កម្ពុជានឹង​បញ្ជូន​ក្រុមកីឡា​បញ្ច​សិលា ៣០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ឥណ្ឌូនេស៊ីរហូតដល់​ស៊ី​ហ្គេម​តែម្ដង។ ទន្ទឹម​ជាមួយគ្នា កម្ពុជា​ក៏​នឹង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា ទៅ​បង្ហា​ត់ដល់​កីឡាករ​-​កីឡាការិនី​ឥណ្ឌូនេស៊ី ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផងដែរ។​

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ដដែល​បន្ដថា នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុងការ​បញ្ជ្រាប​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​លើ​ឆាក​អន្ដរជាតិ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ពិសេស​ប្រទេស​ឥណ្ឌូនេស៊ីដែល​កាលពី​ថ្មីៗ សម្ដេច​បានប្រកាស​គាំទ្រ​លើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាជាមួយ​ឯកឧត្តម ប្រា​ប៊ូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរជាតិ លើ​ការផ្តល់​ការបង្ហាត់បង្រៀន​ក្បាច់គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលាឲ្យ​គ្នា​ទៅវិញទៅមក​ទៀតផង។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែមថា ភាគី​ទាំងពីរបាន​ពិភាក្សាគ្នា​យ៉ាង​លម្អិត និង​បាន​ឯកភាពគ្នាក្នុងការ​ត្រៀម​រៀបចំ​ការហ្វឹកហាត់​រប​ស់​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា អំឡុងពេល​ហ្វឹកហាត់​នៅ​ឥណ្ឌូណេស៊ី​។ នេះ​ជា​លទ្ធផល​ផ្លែផ្កាដើម្បី​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​ឲ្យ​រលូន បន្ទាប់ពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នាកាលពី​ខែ​មុន រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី។

មិន​តែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏​នឹង​ត្រៀម​រៀបចំ​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូនេស៊ី​ទៀតផង។ ឯកឧត្តមបានចាត់ទុក​នេះ គឺជា​ការពង្រីក​សក្ដានុពល​ក្បាច់គុន​ព្រលឹង​ជាតិ​ឲ្យ​កាន់​ទូលំទូលាយ ដ្បិត​រហូតមកទល់​ពេលនេះគឺមាន ៦-៧​ប្រទេស​ហើយ ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​ ​គួរ​ដឹងថា គុន​ល្បុក្កតោគឺជា​សិល្បៈ​ក្បាច់គុន​ប្រពៃណី​ជាតិខ្មែរ ហើយ​ប្រភេទ​កីឡា​អត្ដ​សញ្ញាណ​ជាតិ​មួយ​នេះ ក៏ត្រូវ​បានអនុម័ត​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ រួចហើយ​ដែរ ក្នុងចំណោម​កីឡា ៣៩​ប្រភេទ និង​កីឡា​សម្ដែង ១​ប្រភេទដែល​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​មា​ជិ​ក​ទាំងអស់ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​កម្ពុជាកាលពីដើម​សប្ដាហ៍​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm