បាល់ទាត់៖ ក្លិបបាល់ទាត់ហូឡង់ Ajax Amsterdam បានយល់ព្រមសំណើ ៤៦លានផោនរបស់ Manchester United ក្នុងការផ្ទេរខ្សែការពារកណ្តាល Lisandro Martinez។ ការផ្ទេររបស់កីឡាករជំរើសជាតិអាហ្សង់ទីនវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានគេដឹងថានឹងសំរេចមិនលើសពីសប្តាហ៍នេះឡើយ។
Martinez ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរពីក្រុមកាំភ្លើងធំ Arsenal។ Lisandro Martinez អាចនឹងក្លាយជាកីឡាករទី ២ ដែលផ្លាស់មកកាន់ Manchester United ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag បន្ទាប់ពីខ្សែការពារហូឡង់ Tyrell Malacia ផ្ទេរពី Ajax ផងដែរក្នុងតម្លៃ ១៣លានផោន។ សូមបញ្ជាក់ថា Lisandro Martinez ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអាហ្សង់ទីន ៧លើក និងបានផ្លាស់មកកាន់ Ajax កាលពីឆ្នាំ២០១៩ បង្ហាញខ្លួនបាន ១២០ប្រកួត៕
អត្ថបទ៖នាង សុភាវុធ