ស្ថានភាព​នៅ​ស្រីលង្កា​ហាក់​ស្ងប់ស្ងាត់ ក្រោយ​ប្រធានាធិបតី​លាលែង​ពី​តំណែង

2022/07/15 07:10:09 pm        337

​ស្រីលង្កា៖ ក្រុមអ្នកតវ៉ា​បាន​ចាក​ចេញពី​អគារ​រដ្ឋាភិបាល​នានា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រទេស​ស្រីលង្កា ដោយ​បានស្ដារឡើងវិញ​នូវ​ភាព​ស្ងប់ស្ងាត់​ចំពោះ​ប្រទេស​ដែល​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ចុងក្រោយ​ប្រធានាធិបតី​ដែល​រង​សម្ពាធ​ខ្លាំង​រូប​នេះ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​ពី​ការលាលែង​ពី​តំណែង ​ដែល​ក្រុម​បាតុករ​បាន​ស្វែងរក​អស់​ជាច្រើន​ខែ​មកនេះ​។

​ក្រុម​អ្នកតវ៉ា​បាន​ចាក​ចេញពី​វិមាន​ប្រធានាធិបតី ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Fort ក្រោយ​ការ​ស្រែក​ពាក្យស្លោក​ខ្លាំង​ៗ​គាំទ្រ​ការ​តស៊ូ​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Gotabaya Rakapaksa​។​ ​ប្រធានាធិបតី Gotabaya Rajapaksa បាន​ភៀសខ្លួន​មួយថ្ងៃ​មុន​នេះក្រោម​សម្ពាធ​ពី​ក្រុម​បាតុករ ​ដែល​ខឹង​សម្បារ​ចំពោះ​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស​កោះ​មួយ​នេះ​។ យោង​តាម​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​រូប​នេះ​បាន​ផ្ញើលិខិត​លាលែងពី​តំណែង ​មួយថ្ងៃ​យឺត​ជាង​ការសន្យា​។

​ប៉ុន្តែ​ដោយមាន​ការប្រឆាំង​ដ៏​ខ្លាំងក្លា និង​ភាពច្របូកច្របល់​ថា​ អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ប្រទេស​នេះ ទំនងជា​មិនទាន់​អាច​ខិត​ទៅ​ជិត​ដំណោះស្រាយ​ទម្លាយ​វិបត្តិ​នេះ​ទេ​ បន្ទាប់ពី​ការលាលែង​របស់​លោក Rajapaksa។ ​ហើយ​លោក​ប្រធានាធិបតី​បាន​ធ្វើឱ្យ​ហ្វូង​មនុស្ស​កាន់តែ​ខឹង​សម្បារ ​ដោយ​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​របស់​លោក​ក្លាយជា​មេដឹកនាំ​ស្តីទី​។​ ​ក្រុម​បាតុករ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទាំងពីរ​ចាកចេញ និង​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​ដែល​បាន​បង្កឱ្យមាន​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​តម្រូវការ​ផ្សេងៗ​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm