លោក Conor ​ប្រាប់​អ្នកគាំទ្រ​ឲ្យ​អត់ធ្មត់​ចំពោះ​ការ​បង្ហាញ​ខ្លួន​បាន​តិច​របស់ Mendy

2021/04/27 02:59:58 am        135

​បាល់ទាត់៖ លោក Conor Nestor គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រាប់​អ្នកគាំទ្រ​ឲ្យ​មានការ​អត់ធ្មត់​សិន ចំពោះ​ការ​បង្ហាញ​ខ្លួន​បាន​តិច​របស់​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Robert Lopez Mendy ដ្បិត​រូបគេ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​ចុះសម្រុង​ជាមួយ​ក្រុម។​

​ការ​លើក​ឡើង​នេះបន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​កន្លងមក កីឡាករ Lopez Mendy ទើប​បង្ហាញខ្លួន​បាន ៥៥​នាទី​ប៉ុណ្ណោះក្នុងនោះ​ប្រកួត​ទី​១ គេ​លេង​បាន ២៥​នាទីពេល​ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៦-១ និង​ប្រកួត​ទី​២ លេង​បាន ៣០​នាទី ខណៈ​ក្រុម​ឈ្នះ​ណាហ្គា​វើ​ល​ដ៏ ៣-១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុងនោះ Mendy ក៏​រកបាន ១​គ្រាប់​ចុង​ម៉ោង​ផងដែរ ។ ​លោក Conor Nestor បានទទួល​ស្គាល់​សមត្ថ​ភាព ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ តែ​ដោយ​សារ Mendy ទើប​ចេញពី​ច​ត្ដា​ឡី​ស័ក ហើយ​ពុំបាន​លេង Pre-Season ជាមួយ​ក្រុម​ផង​នោះ ហេតុនេះ​គេ​ត្រូវការ​ពេលវេលា​មួយ​ចំនួន​ទៀត ដើម្បី​បង្កើត​ភាព​អស្ចារ្យ​ជាមួយ​ក្រុម​នា​ពេល​ខាង​មុខ ដែល​អ្នកគាំទ្រត្រូវ​អត់ធ្មត់ និង​រង់​ចាំ​មើល​ទាំង​អស់​គ្នា។​

​គួរ​ដឹង​ថា Mendy បាន​ផ្ទេរ​មកពី​ក្លិប​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន United City FC ហើយ​ក្រោយ​​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក ១​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា លោក Conor​ ក៏បាន​ដាក់​ឲ្យ​គេ​លេង ២៥​នាទី​ចុង​ក្រោយ​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា។ ឆ្លងកាត់ ២​ប្រកួត​កន្លងមក អ្នកគាំទ្រ​រំពឹង​ថា Mendy នឹង​ក្លាយ​ជា​អាវុធ​ដ៏​មុត​ស្រួច​ម្នាក់ទៀត​ របស់​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បន្ថែម​លើ​កីឡាករ Privat ​និង Mika ដែល​ជា​ដៃគូ​ដ៏​ប៉ិនប្រសប់​នៅ​តំបន់​ប្រយុទ្ធ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am