ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលប្រមាណ ២១៥លានដុល្លារ លើការនាំចេញកៅស៊ូស្ងួត ប្រមាណ ១៣.៥ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង ៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៣៥ ១៣៧ តោននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ បានឲ្យដឹងថា កម្ពុជា រកប្រាក់ចំណូលបាន ២១៥,៨ លានដុល្លារអាមេរិក ពីការនាំចេញទំនិញក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំនេះ ធ្លាក់ចុះ ២,៩ ភាគរយពី ២២២,៤ លានដុល្លារ កាលពីឆ្នាំមុន។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់នៅក្នុងរបាយការណ៍ថា កៅស៊ូស្ងួតមួយតោនជាមធ្យមមានតម្លៃ ១ ៥៩៧ ដុល្លារអាមេរិកក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២ ប្រហែល៩១ ដុល្លារទាបជាងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
កម្ពុជា នាំចេញទំនិញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
របាយការណ៍ បានបន្តថា មកដល់ពេលនេះកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤ ០៤៤ ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូ មានចំនួន ៣១០.១៩៣ ហិកតា ឬ ៧៧ ភាគរយ ៕
អត្ថបទ៖ វណ្ណៈ
