ពិធី​អបអរ​បាន​ចាប់ផ្តើម​នៅក្នុង​ប្រទេស​ស្រីលង្កា​បន្ទាប់​ពី​ប្រធាន​សភា​ប្រកាស​ថា លោក​ប្រធានាធិបតី​លាលែង​ពី​តំណែង

2022/07/15 07:59:10 pm        810

​ស្រីលង្កា៖ ការ​អបអរ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ជំនួយការ​ប្រធាន​សភា​របស់​ប្រទេស​នេះ​ប្រកាស​ថា​ ប្រធានាធិបតី​លោក Gotabaya Rajapaksa បាន​លាលែង​ពី​តំណែង​តាម​អ៊ីមែល​។ ប៉ុន្តែវិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​ដែល​ឃើញ​មាន​ការ​តវ៉ា​ជាច្រើន​ខែ​មកនេះ​មិន​ងាយ​នឹង​បញ្ចប់ បន្ទាប់ពី​លោក​បានតែងតាំង​នាយករដ្ឋមន្ត្រី​ជា​មេដឹកនាំ​ស្តីទី​។​

​ក្រុមបាតុករ​បាន​ដកថយ​ចេញពី​អគារ​រដ្ឋាភិបាល​ ដែល​ពួកគេ​បាន​សម្រុក​ចូលក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​ភាព​តានតឹង​បាន​ផ្ទុះឡើង​។ លោក​ប្រធានាធិបតី Rajapaksa បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ថ្ងៃ​ពុធ​ ហើយ​បាន​ផ្ញើ​សារ​តាម​អ៊ីមែល​អំពី​ការលាលែង​ពី​តំណែង​របស់លោក​មួយថ្ងៃ​ក្រោយ​ការសន្យា​។​ ​ក្រុមបាតុករ​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​លោក Rajapaksa និង​នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe លាលែង ហើយ​ឱ្យ​រដ្ឋាភិបាល​រួប​រួមមួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលឱ្យ​មានការ​ខ្វះ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​តម្រូវការ​ផ្សេងៗ​ទៀត​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍លោក Indunil Yapa ជំនួយការ​ប្រធានសភា​ប្រទេស​ស្រីលង្កា​បាន​និយាយថា លោក Rajapaksa បាន​ផ្ញើ​អ៊ីមែល​ពី​ការលាលែង​ពី​តំណែង​របស់លោក​។ ជំនួយការ​ប្រធានសភា​បាន​និយាយថា សេចក្តីប្រកាស​ជា​ផ្លូវការ​នឹងធ្វើ​ឡើង​បន្ទាប់ពី​មានការ​ពិត​ច្បាស់លាស់ និង​ស្របច្បាប់​សម្រាប់​អ៊ីមែល​របស់លោក​ប្រធានាធិបតីដែល​ត្រូវបាន​ពិនិត្យ​។

ក្រោយពី​ទទួលបាន​ពាក្យ​ថា ​លាលែង​ពី​តំណែង​ត្រូវបាន​ផ្សព្វផ្សាយ ក្រុមមនុស្ស​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​ការិយាល័យ​ប្រធានាធិបតី​ដើម្បី​អបអរ និង​រាំ​គ្រវីទង់ជាតិ។ ក្រុមបាតុករ​បាន​ចោទប្រកាន់​លោក Rajapaksa និង​គ្រួសារ​នយោ​បាយ​ដ៏​មាន​ឥទ្ធិពល​របស់លោក​ថា ​បាន​លួច​លុយ​ពី​ស្ថាប័ន​រដ្ឋាភិបាល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ការគ្រប់គ្រងរបស់លោក​បានធ្វើ​ឲ្យ​ប្រទេស​ដួលរលំ​ដោយ​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​។ ក្រុមគ្រួសារ​របស់លោក Rajapaksa បាន​បដិសេធ​ការចោទប្រកាន់​ពីបទ​ពុករលួយ ប៉ុន្តែ​លោក Rajapaksa បាន​ទទួលស្គាល់ថា គោលនយោបាយ​មួយចំនួន​របស់លោក​បាន​រួមចំណែក​ដល់​ការដួលរលំ​ប្រទេស៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm