ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានតម្លៃជាង ៤,៨ ពាន់លានដុល្លារក្នុងឆមាសទី១

2022/07/15 08:04:14 pm        495

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងដល់ជិត ៥ប៊ីលាន​ដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ​ ខណៈទីផ្សារអាមេរិក ​នៅតែបន្តជាអ្នកទិញទំនិញធំជាងគេរបស់​កម្ពុជា។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក ក្នុង​ឆមាស​​ទី​១ ឆ្នាំ ​២០២២ មានតម្លៃ​សរុប​ជាង ​៤,៨ ​ពាន់​លាន​ដុល្លារ​កើន​​ឡើង​ជាង ៥១ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១។ នេះបើយោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយបញ្ជាក់ថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​បាន​ហក់​ឡើង​រហូតដល់ ៥៤​ ភាគរយ​។

ទិន្នន័យ​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​​កម្ម​ទំនិញ​ជា​មួយនឹង​ប្រទេស​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បង្ហាញថា ចាប់ពី​ខែ​មករា​-​ខែមិថុនា ឆ្នាំ ​២០២២ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក​ មានតម្លៃ​សរុប ៤ ៨១៦​ លាន​ដុល្លារ ​កើន​ឡើង ៥១,៨​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២១។

យោង​តាម​ទិន្នន័យ​ខាងលើ ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក ​មាន ៤ ៦៤៨ លាន​ដុល្លារ កើន ៥៤ ​ភាគរយ ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំមុន​ និង​ការ​នាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​ មាន​​មាន​ចំនួន ១៦៨,២២​ លាន​ដុល្លារ កើន ៨,៧ ​ភាគរយ ​។ តាមរយៈ​តួ​​លេខ​នេះ ​គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​អតិរេក៤ ៤៨០ ​លាន​ដុល្លារ​។​

ទីផ្សារអាមេរិក​ ឈរ​នៅលើ​គេ​ក្នុងនាម​ជា​ប្រទេស​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន ​ដោយមាន​ចំណែក​ប្រមាណ​ ៤០,៨​ ភាគរយ​ នៃ​ការ​​នាំចេញ​សរុប​របស់​កម្ពុជា ​។

កាលពីឆ្នាំមុន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​ ៧ ៨២៦​ លាន​ដុល្លារ​ កើន​ឡើង ៤០,៤ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០២០​ ​។

អ្នកជំនាញ លើកឡើងថា ​ការកើនឡើង​នៃការ​នាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់ទីផ្សារសេដ្ឋកិច្ច​ធំ​បំផុតពិភពលោក នេះ​ គឺដោយសារទំនិញកម្ពុជា ​មានគុណភាពខ្ពស់​ និងផលិត ផ្គត់ផ្គង់​តាម​តម្រូវ​ការទាន់ពេលវេលា ​ជាពិសេស​ ក្នុងវិបត្តិកូវីដ១៩ កម្ពុជាបើកសកម្មភាពសង្គមសេដ្ឋកិច្ច​ឡើងវិញ និងឈានដល់បើកដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម​ ផ្គត់ផ្គង់​ការនាំចេញ ខណៈប្រទេសផលិត​មួយ​ចំនួនមិនអាចដំណើរការសង្វាក់ផលិតកម្មបាន​ ដោយសារបន្ត ​រងផលប៉ះពាល់កូវីដ១៩៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm