ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូកីឡាចាក់វ៉ាក់សាំង មុនចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី

2022/07/15 09:25:48 pm        584

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ​អត្តពលិក កីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ​លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការជម្រើសជាតិទាំងអស់ ​ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ រួមមាន ដូសទី៤ និងដូសទី៥ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រតិភូ និអត្តពលិកកីឡាជនពិការកម្ពុជា បានថ្លែងអំណរគុណជាថ្មី ដល់ប្រមុខរាជរដ្ឋាភិបាល ​ពិសេសសម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែល​បានយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះសុខភាពសាធារណៈដល់ប្រជាពលរដ្ឋទូទៅ ពិសេសក្រុម​កីឡាករ-កីឡាការិនីជន ពិការកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡាប្រចាំតំបន់ នាពេលខាងមុខ ឲ្យទទួលបាននូវវ៉ាក់សាំងដូស ជំរុញបន្ថែម ។

យ៉ាងណាក្ដី ឯកឧត្តម បានសំណូមរដល់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ ទោះបីទទួល បានវ៉ាក់សាំងដូសជំរុញបន្ថែមក្ដី ​តែត្រូវអនុវត្តឲ្យបានជានិច្ចនូវវិធានាការ ៣ការពារ និង ៣កុំ ពិសេសអំឡុង​ ពេលបំពេញបេសកកម្មចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ ចៀសវាងនូវការឆ្លងជំងឺ កូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ការប្រកួត។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ការទទួលបាននូវវ៉ាក់សាំងនេះ នឹងបង្កើនភាពស៊ាំ និងក្លាយជា​កម្លាំង​ចលករមួយដ៏សំខាន់ ​ដើម្បីលើកទឹកចិត្តអត្តពលិកជនពិការកម្ពុជា​ ឆ្ពោះទៅដណ្ដើមមេដាយ និងឧត្តមភាពជូនជាតិ ។

កីឡាករ អាន ស៊ីណែត ប្រធានក្រុមបាល់បោះនារីរទេះជនពិការជម្រើសជាតិកម្ពុជា ​បានសម្ដែងនូវ សេចក្ដីត្រេកអរជាខ្លាំង​ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានរៀបចំ ​នូវយុទ្ធនាការចាក់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនីគ្រប់រូប។ ​ការទទួលនូវវ៉ាក់សាំងនេះ ជាកម្លាំងចលករដ៏សំខាន់ លើកទឹកចិត្តពួកខ្លួនឲ្យកាន់តែខិតខំប្រឹងប្រែងប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូនជាតិ។

តាមគម្រោងប្រតិភូ និងអត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា ​នឹងចាកចេញពីមាតុភូមិ នាថ្ងៃទី២៦ ខែកក្កដា ​នេះ ខណៈការប្រកួត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០​ ខែកក្កដា ​និងបញ្ចប់នាថ្ងៃទី០៦​ ខែសីហា ឆ្នាំ២០២២ ​នៅទីក្រុងសូឡា ។

បេសកកម្មដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នេះ កម្ពុជា ​បាន​បញ្ចូនប្រតិភូ ​និងអត្តពលិក សរុប ១៦៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ចំនួន១៦៦នាក់ ៕អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        383
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm