បាល់ទាត់៖ អតីតខ្សែបម្រើក្រុមជំរើសជាតិអេស្ប៉ាញ Cesc Fabregas នឹងផ្លាស់ទៅកាន់ក្លិបនៅលីគទី២ អ៊ីតាលី Serie B, Como និងមិនទាន់គិតគូររឿងចូលនិវត្តន៍ឡើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលីឱ្យដឹងថា កីឡាករវ័យ ៣៥ឆ្នាំអតីតខ្សែបម្រើ Arsenal និង Chelsea រូបនេះនឹងចុះហត្ថលេខារយៈពេល ២ឆ្នាំនៅក្លិប Serie B មួយនេះ។
Cesc Fabregas ថ្មីៗនេះទើបតែផុតសុពលភាពកិច្ចសន្យាជាមួយ AS Monaco ហើយក៏មានក្លិបនៅលីគទី២ អេស្ប៉ាញ Las Palmas ចង់បានផងដែរ។ រំលឹកថា Cesc Fabregas ធ្លាប់មានប្រវត្តិជោគជ័យជាច្រើននៅអឺរ៉ុប ដោយរូបគេគឺជាសមាជិកក្រុមអេស្ប៉ាញដែលឈ្នះជើងឯក World Cup ២០១០ នៅអាហ្វ្រិកខាងត្បូង និងធ្លាប់ឈ្នះជើងឯក English Premier League ពីរលើក និង Europa League មួយលើក FA Cup មួយលើកនៅ Chelsea បូករួមទាំង La Liga មួយលើក Copa del Rey មួយលើកនៅ FC Barcelona ជាដើម។ ចំណែកក្លិបអ៊ីតាលី Como បច្ចុប្បន្នមានអតីតកីឡាករ Chelsea លោក Dennis Wise ជានាយកបច្ចេកទេស បានបញ្ចប់រដូវកាលមុននៅចំនាត់ថ្នាក់លេខ ១៣ ក្របខណ្ឌអ៊ីតាលី Serie B៕
អត្ថបទ៖នាង សុភាវុធ