ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងហួសពីកម្រិតប្រកាសអាសន្ន

2022/07/15 11:50:16 pm        968

ពោធិ៍សាត់៖ បើតាមរបាយការណ៍ពីមន្ទីរធនធានទឹក ​និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ​កម្ពស់ទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ បានឡើងដល់កម្ពស់ ៥.៣០ម៉ែត្រ ហួសពីកំរិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តក៏បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្ត ជា​ពិសេសអ្នករស់នៅតាមដងស្ទឹង សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ​ជៀសវាង​នូវគ្រោះថ្នាក់ផ្សេងៗ​និងសូមត្រៀមរកទីទួលសុវត្ថិភាព ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក ​និងឧតុនិយមខេត្ត បានអោយដឹងថា ទោះជាកម្ពស់​ទឹក​ស្ទឹងពោធិ៍សាត់ ផ្នែកខាងក្រោម​ ក្នុងក្រុងពោធិ៍សាត់ ​និងស្រុកកណ្តៀង បានឡើងខ្ពស់ហួស​ពី​កម្ពស់ប្រកាសអាសន្នក៏ដោយ​ តែអាចនឹងស្រកទៅវិញឆាប់ៗ ព្រោះកម្ពស់ទឹកស្ទឹងផ្នែកខាងលើ ក្នុងស្រុកវាលវែង ​និងស្រុកភ្នំក្រវាញ បានស្រកចុះវិញហើយ ​គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ។

តែបើមានភ្លៀងធ្លាក់ច្រើនបន្តទៀត ​នៅឯស្រុកភ្នំក្រវាញ និងស្រុកវាលវែង នោះអាចនឹងមាន​គ្រោះទឹកជំនន់​នៅក្រុងពោធិ៍សាត់ ​និង ស្រុកកណ្តៀង ។

កម្ពស់ទឹកស្ទឹង ផ្នែកខាងលើ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

-សឹ្ទងក្រវាញ មានកម្ពស់ 2 .58ម កម្ពស់ប្រកាសអាសន្ន 6.00ម

-សឹ្ទងវាលវែង មានកម្ពស់ 1.20ម កម្ពស់ប្រកាសអាសន្ន 9.00ម

អាជ្ញាធរខេត្តពោធិ៍សាត់ ដែលមាន លោក ចេង ឡៃ អភិបាលរងខេត្តតំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញនិងកងកម្លាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង​ពីកម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅ ​ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ហើយអាជ្ញាធរខេត្តបាន​ប្រជុំ​រៀបចំ​កម្លាំងរួចជាស្រេចហើយ ត្រៀមចាំ​អន្តរាគមន៍​ជួយប្រជាពលរដ្ឋក្នុងករណី​មាន​គ្រោះទឹកជំនន់​កើតឡើង ៕អត្ថបទ៖ ពៅ ភិរុណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm