សមត្ថកិច្ចបង្ក្រាបករណីស្តុក និងចែកចាយឧបករណ៍បារីអេឡិចត្រូនិចជាង៥០០០ដើម

2022/07/16 12:01:07 am        1.9 K

ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបមុខសញ្ញាស្តុកទុក និងចែកចាយឧបករណ៍បារីអេឡិចត្រូនិចជាង៥០០០ដើម នៅទីតាំងផ្សេងៗគ្នាចំនួន៣កន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

មនុស្សចំនួន៣នាក់ត្រូវបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្មទាក់ទិននឹងករណីស្តុកទុក និងចែកចាយឧបករណ៍បារីអេឡិចត្រូនិចជាង៥០០០ដើម។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍នគរបាលបានឱ្យដឹងថា ការបង្ក្រាបករណីនេះ គឺធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយបានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិចចំនួន០៣គោលដៅជាបន្តបន្ទាប់ គឺគោលដៅទី១នៅខាងមុខច្រកផ្លូវចូលទៅតំបន់បឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ ដែលជាទីតាំងចែកចាយ។ ទីតាំងទី២ នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួតបឹងស្នោ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាទីតាំងដាក់តាំងលក់ឧបករណ៍បារីអេឡិចត្រូនិច។ និងទីតាំងទី៣នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាទីតាំងស្តុកឧបករណ៍បារីអេឡិចត្រនិច។

ចំពោះលទ្ធផលបង្ក្រាបនគរបាលបានឱ្យដឹងថា បានអញ្ជើញមនុស្ស ០៣នាក់យកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្ម រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកមានឧបករណ៍សម្រាប់ជក់ប្រភេទ YOOZ ហៅ E.CIGARETTE ចំនួន ៨៦កេស ស្មើ ៥៤០០ដើម ទឹកសម្រាប់ជក់ ចំនួន១០៥កេស ស្មើ ៤០៥០ប្រអប់ ដែលមាន ១២១៥០ដប ។ វត្ថុតាងដែលបានចាប់យក នគរបាលបានរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀន រង់ចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោលនាពេលក្រោយ៕ អត្ថបទ ៖ ប្រាក់ តារាវុទ្ធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm