ក្រសួងដែនដី និងសម្ព័ន្ធសមាគម Shiho-Shoshiជប៉ុន ចុះMOUស្ដីពីកិច្ចសហប្រតិបត្តិការថ្មី

2022/07/16 12:21:36 am        682

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៤ ខែកក្កដានេះ បានទទួលជួបជាមួយលោក Ozawa Yoshinori ប្រធានសម្ព័ន្ធសមាគម Shiho-Shoshi ជប៉ុន (JFSSLA) និងចុះហត្ថលេខាលើអនុស្សារណៈ ស្ដីពីកិច្ចសហប្រតិបត្តិការថ្មី ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល​ទាំង​ឡាយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យ ​រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា ​និងសម្ព័ន្ធសមាគមShiho-Shoshiជប៉ុន តាំងពីឆ្នាំ ​២០១៣មកម៉្លេះ ​ហើយការជួបជុំដ៏មានសារសំខាន់នាពេលនេះ នឹងសម្រេចបាននូវ​អនុស្សរណៈ ​ស្តីពីកិច្ចសហប្រតិបត្តិការលើកទី១០ សម្រាប់រយៈពេលមួយឆ្នាំបន្តទៀតប្រកប​ដោយ​ជោគជ័យ។

ឯកឧត្ដម បានសម្ដែងការអបអរសាទរដល់លោកស្រី Kanetake Emiko បន្តអាណត្តិថ្មីជាទីប្រឹក្សា​នៃ​ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ ​ដែលលោកស្រី បានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍​ប្រទេសកម្ពុជា​ ក៏ដូចជាចូលរួមបំពេញបេសកកម្មសម្រេចគោលដៅ​ធំៗរបស់ក្រសួង មានជាអាទិ៍ ចូលរួម​ចំណែកតាក់តែងច្បាប់​ ស្ដីពីសំណង់ឆ្នាំ២០១៩ សម្របសម្រួលការផ្ដល់ហិរញ្ញប្បទាន​ឥតសំណង​ពីរដ្ឋាភិបាលជប៉ុន ​ដើម្បីកសាងស្ថានីយវាស់វែងដោយផ្កាយរណប និងមន្ទីរពិសោធន៍​សំណង់​ជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម Mikami Masashiro ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការងារលើកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុនប្រកបដោយផ្លែផ្កា។

លោកOzawa Yoshinori ប្រធានសម្ព័ន្ធសមាគម Shiho-Shoshi ជប៉ុន បានបញ្ជាក់ថា ឆ្នាំនេះ បន្ត​ចុះអនុស្សារណៈជាឆ្នាំទី២ បន្ទាប់ពីសម្រចបាន​សមិទ្ធផល​ការងាររបស់ទីប្រឹក្សា​សម្ព័ន្ធ​សមាគម Shiho-Shoshiជប៉ុន មានដូចជា ទី១ ​ការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការ ទី២ ការងារសុរិយោដី ​និងភូមិសាស្រ្ត ទី៣​ ការងារសំណង់ ​ទី៤ ​ការងារលំនៅឋាន និងទី៥ ការងារ​រៀបចំដែនដី ​និងនគរូបនីយកម្ម៕អត្ថបទ៖ យន់ វ៉ាន់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm