លោកវេជ្ជបណ្ឌិត ងី មានហេង៖ ករណីជំងឺគ្រុនឈាមក្នុងរាជធានីភ្នំពេញ មិន​ទាន់​មាន​ការរាត​ត្បាត​ធំ​នោះ​ទេ

2022/07/16 06:30:34 pm        870

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណី​ជំងឺ​គ្រុន​ឈាម មិនទាន់មានការរាតត្បាតធំនោះទេ បើធៀបនឹងចំនួនមធ្យមរយៈពេល៥ឆ្នាំចុងក្រោយ គឺមានចំនួនករណីទាបជាង។

លោកវេជ្ជបណ្ឌិត បន្តថា ការលុបបំបាត់ជម្រកមូសខ្លា គឺមានប្រសិទ្ធភាពជានិរន្តរ ទាំងអស់​នេះ​ជា​រឿងដែលមេគ្រួសារត្រូវតែអនុវត្តន៍។ ជាក់ស្តែង​ករណី​ជំងឺ​គ្រុន​ឈាម​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ ចាប់ពីឆ្នាំ២០១៧-២០២១ ក្នុងនោះករណីជំងឺគ្រុនឈាមឆ្នាំ២០១៧ មានចំនួន​សរុប ១៨៨២​ករណី, ឆ្នាំ២០១៨ មានចំនួនសរុប៩៤២៤ករណី, ឆ្នាំ២០១៩ មាន​ចំនួន​សរុប​៩២៥៨​ករណី, ឆ្នាំ២០២០ មានចំនួនសរុប២៥៦៥ករណី និងឆ្នាំ២០២១ មានចំនួនសរុប៦៨៥ករណី។ ដោយ​ឡែកបច្ចុប្បន្នភាពជំងឺគ្រុនឈាម ក្នុងការឆ្លើយតបនឹងការរាតត្បាតករណីជំងឺគ្រុនឈាម ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន៣៧៥ករណី។

លោកវេជ្ជបណ្ឌិត ងី មានហេង បានសង្កត់ធ្ងន់ថា ករណីជំងឺគ្រុនឈាម គឺ​កើត​លើ​មនុស្ស​គ្រប់​វ័យ ប្រជាពលរដ្ឋដែលមានការសង្ស័យថាកើតជំងឺគ្រុនឈាមដំបូង សូម​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់អញ្ជើញទៅរកសេវាសុខាភិបាលរបស់មនី្ទរពេទ្យរដ្ឋ ព្រោះថាក្នុង​មូលដ្ឋាន​រាជ​ធានី​ភ្នំពេញ យើងមានមណ្ឌលសុខភាព ចំនួន៤៣មណ្ឌលសុខភាព មនី្ទរពេទ្យបង្អែក ចំនួន០៨ និង​មនី្ទរ​រដ្ឋថ្នាក់ជាតិ សម្រាប់ពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រី​នៃ​មនី្ទរ​សុខាភិបាលរាជធានីភ្នំពេញ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ចុះអន្តរាគមន៍ ធ្វើរោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេលវេលា ដាក់ថ្នាំអាបែត តាមផ្ទះ និងបាញ់​ថ្នាំ​មូស​តាម​សហគមន៍​ងាយ​រង​គ្រោះ ព្រមទាំងចុះអប់រំមាតា បិតា អាណាព្យាបាល របស់កុមារឲ្យទទួលខុសត្រូវ ចូលរួម​លុប​បំបាត់​ជម្រក​មូសខ្លា ខាំកូនៗ និងនាំកូនទៅមនី្ទរពេទ្យឲ្យទាន់ពេលវេលានៅពេលក្តៅខ្លួន និង​ចេះ​ថែ​ទាំអ្នកជំងឺគ្រុនឈាមផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm