ចិន៖ មនុស្ស ២នាក់បន្ថែមទៀតត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងតំបន់ភ្នំ Wudalianchi ខេត្ត Heilongjiang ភាគឦសានប្រទេសចិន ដែលរហូតមកដល់ពេលនេះមនុស្ស ៣នាក់ត្រូវបានរាយការណ៍ថាស្លាប់ ហើយមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន។ ទឹកជំនន់ភ្លាមៗបានកើតឡើងបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្រុង Wudalianchi។

ទន្ទឹមនឹងនេះភ្លៀងធ្លាក់នៅតំបន់ភ្នំនៃតំបន់ Pingwu ខេត្ត Sichuan ភាគនិរតីប្រទេសចិន បង្កឡើងដោយព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀតបាត់ខ្លួន ខណៈ ៣១នាក់ត្រូវបានជួយសង្គ្រោះ។ ការងារជួយសង្គ្រោះ និងការស៊ើបអង្កេតបន្ថែមលើគ្រោះថ្នាក់កំពុងធ្វើឡើង។ ជំនន់ទឹកភ្លៀងខ្លាំងនេះបានបណ្តាលឲ្យមនុស្សជាង ៣.៥០០នាក់រងផលប៉ះពាល់ ហើយជាង ១៣.៧០០នាក់ក្នុងខេត្ត Sichuan ត្រូវបានជម្លៀសចេញ៕
អត្ថបទ៖ ប៊ុនថន