បង់ក្លាដែស ស្នើកម្ពុជាជួយរកដំណោះស្រាយបញ្ហាជនភៀសខ្លួនភូមាកំពុងស្នាក់នៅប្រទេសខ្លួន

2022/07/16 07:08:31 pm        4.1 K

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសបង់ក្លាដែស តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានស្នើកម្ពុជា ជួយ​រកដំណោះស្រាយបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា កំពុង​ស្នើ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ឲ្យបានត្រឡប់ទៅប្រទេសពួកគេវិញ ដែលក្នុងនាមកម្ពុជា ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ។

សំណើរបស់ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួយទ្វេភាគី ជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់​ពី​ចូល​ជួប​សម្ដែង​ការ​គួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិកា​រ​មួយចំនួន ។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លើកឡើងថា ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តម​បាន​ស្វែង​យល់​រក​ការ​គាំទ្រ​កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយ​ចង់​ក្លាយ​ជា​ដៃ​គូសន្ទ​នា​តាម​វិស័យ​របស់​អាស៊ាន ។

ឯកឧត្តមបានបន្តថា បង់ក្លាដែសសូមស្នើផងដែរ ទៅកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះ​បញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ របស់ប្រទេសមីយ៉ាន់ម៉ា ដែលបាន​ទៅជ្រក​កោន​ក្នុង​ប្រទេស​បង់ក្លាដែស ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាព ដល់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ឲ្យបាន​ឆាប់រហ័ស មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។

ប្រមុខ​ការទូតបង់ក្លាដែស បានបន្ថែមថា បង់ក្លាដែស ប្រាថ្នាចង់ឃើញដំណើរការ នៃការធ្វើ​មាតុ​ភូមិ​និវត្តន៍​ជា​លើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ។

ជា​ការ​ឆ្លើយតបង ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ចំពោះដំណោះស្រាយរឿងនេះ នឹង​អាស្រ័យ​ជា​ចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈបញ្ហានេះ ជា​ការ​យក​ចិត្ត​ទុកដាក់របស់អាស៊ាន និងប្រធានអាស៊ាន ។

ឯកឧត្តមបានលើកឡើង អំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់​ធ្ង​ន់​លើ​ភាព​ស្មុគ​ស្មាញ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់សម្ដេចតេជោ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ និងឯកឧត្តមផ្ទាល់ ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច របស់​ថ្នាក់​ដឹ​​ក​នាំអាស៊ាន ។

ក្រៅពីពិភាក្សាលើបញ្ហានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស បានផ្លាស់​ប្ដូរ​យោបល់លើ​បញ្ហា​តំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្ដីបារម្ភ និងមានផលប្រយោជន៍ទៅវិញទៅមក ហើយ​ភាគី​ទាំង​ពីរ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រគ្នាទៅវិញទៅមក លើ​វេទិកា​ពហុភាគី​នានា​៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm