អ្នក​ស្លាប់​ដោយសារ​ការ​បង្ក្រាប​ពី​សំណាក់​​យោធា​មី​យ៉ាន់​ម៉ា​បាន​កើន​ឡើង​ជាង​ ៥២០​នាក់​

2021/04/27 09:59:58 am        106

​​មី​យ៉ាន់​ម៉ា៖ ចំនួន​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​ក្នុង​ការ​បង្ក្រាប​ របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​បាតុករ​បាន​កើន​ដល់ ៥២១​នាក់ ​ខណៈ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​អង្គារ បាន​គំរាម​រដ្ឋាភិបាល​យោធា​ថា ​ខ្លួន​នឹង​សង​សឹក ​ប្រសិនបើ​នៅតែ​មិន​បញ្ឈប់​ការ​សម្លាប់​បង្ហូរ​ឈាម​។​

​មហាអំណាច​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស ​ចំពោះ​យុទ្ធនាការ​របស់​យោធា​ប្រឆាំង​នឹង​ចលនា​ប្រឆាំង​រដ្ឋប្រហារ ​ដែល​ទាមទារ​ឲ្យ​ប្រគល់​អំណាច​ជូន​រដ្ឋាភិបាល​ជាប់ឆ្នោត ​និង​ការ​ដោះ​លែង​មេដឹកនាំ​ស៊ីវិល​ លោកស្រី​ Aung San Suu Kyi​។​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​ប្រមុខ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres ​បាន​អំពាវនាវ​ឲ្យ​មាន​ចលនា​រួបរួម​សកល ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​ បន្ទាប់​ពី​ក្រុម​បាតុករ​ជាង ១០០​នាក់​ត្រូវ​បាន​សម្លាប់​ដ៏​បង្ហូរ​ឈាម​ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​

​បន្ថែម​លើ​យុទ្ធនា​ការ​ដាក់​សម្ពាធ​នោះ​ ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ចំនួន ៣​ក្រុម​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការ​បង្ក្រាប​ និង​បាន​គំរាម​ថា​នឹង​ចូលរួម​តតាំង​ជាមួយ​ក្រុម​បាតុករ ​លុះ​ត្រា​តែ​យោធា​បញ្ឈប់​អំពើ​ហិង្សា​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm