ក្នុងបរិបទកូវីដ ក្រសួងទេសចរណ៍រកឃើញតំបន់ទេសចរណ៍ច្រើន តាមរយៈពលរដ្ឋក្នុងស្រុកទៅកម្សាន្ត

2022/07/16 08:07:20 pm        651

ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងជួបប្រឈមការរាតត្បាតកូវីដ១៩ អស់រយៈពេល២ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកទេសចរណ៍ឡើងវិញ រហូតមកដល់ពេលនេះ ក្រសួងទេសចរណ៍បានប្រកាស​រកឃើញតំបន់អេកូទេសចរណ៍ វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ​ជាច្រើនទៀត តាមរយៈការអញ្ជើញទៅលេងកម្សាន្តពីសំណាកពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងស្រុក ។

បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកក្តដានេះ ថា ជាក់ស្តែងនៅទូទាំងប្រទេសកម្ពុជា គឺមាន​តំបន់ទេសចរណ៍ធម្មជាតិ មានសក្តានុពលខ្លាំង និងមានភាពទាក់ទាញច្រើនកន្លែង​ដែល​ក្រសួងទេសចរណ៍​នៅមិនទាន់បានដឹង ហើយចាប់តាំងពីពិភពលោកជួបវិបត្តិកូវីដ១៩ ភ្ញៀវទេសចរ​មិនអាចចេញដំណើរកម្សាន្តទៅក្រៅប្រទេសបាន គឺយើងឃើញថា មានតំបន់ទេសចរណ៍ធម្មជាតិ​ជាច្រើនកន្លែងនៅកម្ពុជា ដែលក្រសួងមិនទាន់បានដឹងនោះ គឺមានពលរដ្ឋជាច្រើនអញើញ​ទៅ​លេងកម្សាន្ត ខណៈកាលពីមិនទាន់មានមេរោគកូវីដរាតត្បាតសំគាល់ឃើញថា ពលរដ្ឋនិងទេសចរក្នុងស្រុកភាគច្រើននាំគ្នាសំរុកទៅលេងកម្សាន្តតែនៅខេត្តសៀមរាប កំពត កែប ខេត្តព្រះសីហនុជាដើម។

លោក ថ្លែងថា សម្រាប់តំបន់ទេសចរណ៍ធម្មជាតិមួយចំនួនមានភាពទាក់ទាញខ្លាំង​ដែល​ទើបបានរកឃើញថ្មីមានដូចជាតំបន់ទេសចរណ៍ខ្នងផ្សារនៅខេត្តកំពង់ស្ពឺ​ តំបន់ភ្នំឱរាល់ តំបន់វាលធំនៅខេត្តរតនគិរី និងតំបន់កសិទេសចរណ៍ និងរីស៊តនានាដែលបង្កើតឡើងពលរដ្ឋដែលមានធនធានជាដើម ៕​អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm