ទូតជប៉ុននៅកម្ពុជាថ្លែងអំណរគុណដល់កម្ពុជាដែលបានចូលរួមរំលែកមរណទុក្ខ ចំពោះអតីត​មេដឹកនាំ​ប្រទេសខ្លួន

2022/07/18 12:59:24 am        533

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសរសេរសារតាមរយៈផេកហ្វេសបុករបស់ខ្លួន ដោយ​បាន​ថ្លែងអំណរគុណចំពោះប្រជាជន ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដែល​បាន​ផ្ញើសារ និងសរសេរសាររំលែកមរណទុក្ខចំពោះអតីតនាយករដ្ឋមន្រ្តីជប៉ុន គឺឯកឧត្ដម ស៊ីនហ្សូ អាបេ ដែលបានស្លាប់ដោយសារបាញ់ប្រហារកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។

 តាមរយៈផេកហ្វេសបុកនេះ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា នាឱកាស​ដ៏សោក​សង្រេង​ចំពោះ​ការបាត់បង់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ប្រជាជនកម្ពុជាជាច្រើន រួមមាន​សមាជិក​រាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា ព្រមទាំង​សាធារណជន​ទូទៅ​បាន​ចូលរួមគោរពវិញ្ញាក្ខន្ធ និងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុនក្នុងសប្តាហ៍នេះ។ ស្ថានទូតជប៉ុនក៏បានទទួលសាររំលែកទុក្ខជាច្រើនឥតគណនាផងដែរ។

 លោកឯកអគ្គរាជទូតបានសរសេរបន្ថែមទៀតថា «យើងខ្ញុំ សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្តៅដល់ប្រទេស និងប្រជាជនជប៉ុន ក្នុងខណៈពេលដ៏លំបាកនេះ។ យើងខ្ញុំទទួលបាននូវការរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុនសាជាថ្មីម្តងទៀត»។

តាមផេកដដែល លោកឯកអគ្គរាជទូតបានបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្រ្តី អាបេ បានបម្រើការងារជានាយករដ្ឋមន្រ្តី ២អាណត្តិ ហើយឯកឧត្តម​បាន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាងរវាងកម្ពុជា និងជប៉ុនតាមរយៈ កិច្ចប្រជុំកំពូល និងការបង្កើត​គោល​នយោបាយ​ការ​បរទេសនានា។ នៅឆ្នាំ២០១៣ ឯកឧត្តម បានធ្វើទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ នា​ឆ្នាំ​ដដែល​នោះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា សមេ្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ពេលនោះ ឯកឧត្តម អាបេ និងសម្តេចតេជោ បានរួមគ្នាជម្រុញទំនាក់ទំនងទ្វេភាគីនេះ ឈានដល់ភាព​ជាដៃ​គូ​យុទ្ធសាស្រ្ត។ «ក្នុងខណៈពេលដែលយើងខ្ញុំកំពុងមានការតក់ស្លុត និងសោកសង្រេង​ចំពោះ​សោកនាថកម្មនេះ យើងខ្ញុំបានទទួលកា​រ​លើកទឹកចិត្តដ៏​ពិតប្រាកដ​តាមរយៈ​សារ​នានា​របស់​ប្រជាជន​កម្ពុជា»។ ស្ថានទូតជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹង​ទំនាក់​ទំនង​កម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm