ហេង បូរ៉ា បង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន ​២​យ៉ាង​ក្រោយ​លេង​ឲ្យ​គិរីវង់​លើកដំបូង

2021/04/27 02:59:58 am        89

បាល់ទាត់៖ អ្នកចាំទី​គិរីវង់​សុខ​សែន​ជ័យ ហេង បូរ៉ា​ បាន​បង្ហាញ​អារម្មណ៍​រីករាយ ​ដែល​ត្រូវ​បាន​ក្លិប​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ការប្រកួត​ផ្លូវការ ​លើកដំបូង​ពេល​ប៉ះ​ភ្នំពេញ​ក្រោ​ន​។ ​យ៉ាងណា​គេ​ក៏​អាក់​អន់​ស្រពន់ចិត្ត​ខ្លួនឯង​ដែរ​ ដែល​មិន​អាច​ជួយ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ​។

​នេះ​ជា​ការ​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត Metfone Cambodian League លើកដំបូង​សម្រាប់​កីឡាករ​វ័យក្មេង​ផ្លាស់​ពី ​ក្រុម​យុវជន​ស​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ​។ កាល​នៅ​ទ្រនំ​ចាស់ គេ​បាន​ចូល​លេង​តែ​ក្នុង​ការ​ប្រកួត League 2 ប៉ុណ្ណោះ​។​ បន្ទាប់ពី​ចូល​ចាប់​បាល់​ក្នុង​ការប្រកួត​ផ្លូវការ​កាល​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មីនា​ កីឡាករ​មានកំណើត​នៅ​ខេត្ត​តាកែវ​ទទូច​ថា មិន​​ភ័យ​ព្រួយ​អ្វី​ឡើយ ​ព្រោះ​បាន​ហ្វឹកហាត់​ត្រៀម​យ៉ាង​ល្អ​។ ប៉ុន្តែ​គេ​ទទួលស្គាល់​នៅ​មាន​កង្វះខាត​យ៉ាង​ច្រើន ​ពោល​ទើបបាន​ត្រឹម ​៥០% ​ប៉ុណ្ណោះ​នៃ​ការ​ចង់​បាន​។ គេ​ថា​ នៅ​មិនទាន់​អាច​ប្រើ​ជើង​បាន​ល្អ​នៅឡើយ ដូច្នេះ​ត្រូវ​ព្យាយាម​ពង្រឹង​បន្ថែម​។

​ទោះ​ចាញ់ ​១​ទល់នឹង​២ ​មែនគេ​សង្កេត​ឃើញ​ថា ហេង បូរ៉ា​ បាន​ជួយ​ការពារ​សំណាញ់​ទី​គិរីវង់​យ៉ាង​ច្រើន ​ពី​ការប៉ុនប៉ង​របស់​កីឡាករ​ភ្នំពេញ​ក្រោ​ន ​ដូចជា​ការ​ទាត់​ពី​ខ្សែបម្រើ ប្រាក់ ធី​វ៉ា និង​ខ្សែប្រយុទ្ធ Matheus Souza E. Silva ជាដើម​។ ហេង បូរ៉ា ​បាន​ឈាន​ជើង​ចូល​ហ្វឹកហាត់ ​បាល់ទាត់​លក្ខណៈ​អាជីព​លើកដំបូង​កាល​ឆ្នាំ​២០១៦ ​នៅ​ក្រុម U19 សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ​មុន​ផ្ទេរ​ទៅ​គិរីវង់​សុខ​សែន​ជ័យ​រដូវ​កាល​២០២១ ​នេះ​។ ​គេ​ក៏​ធ្លាប់​ចូល​លេង​នៅ​តាម​ក្រុម​មិនមែន​អាជីព​មួយ​ចំនួន ​ដើម្បី​សម្រួច​បទពិសោធន៍​ផ្ទាល់ខ្លួន​ផង​ដែរ​៕

​អត្ថបទ​៖ CNCC

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am