អឺរ៉ុប​ព្យាយាម​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រលក​កម្ដៅ​ដ៏​ខ្ពស់​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ​១​ពាន់​នាក់​

2022/07/18 05:22:23 pm        626

​អឺរ៉ុប៖ ប្រទេស​បារាំង​បាន​ជម្លៀស​ពលរដ្ឋ​ជាង ១៤,០០០​នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​គំរាមកំហែង​ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ភាគ​និរតី ខណៈ​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​បាន​រាលដាល​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក្រូ​អាត និង​ក្រិ​ក។​ យោង​​តាម​សារព័ត៌មាន BNO News រលក​កម្ដៅ​នេះ​ដែល​កំពុង​ប៉ះពាល់​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ១​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​។​

​ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ហ្គៀ​រ៉ុ​ន (Gironde) ​របស់​បារាំង​ដែល​ជា​តំបន់​ទេសចរ​ដ៏​ពេញ​និយម​មួយ បាន​ជម្លៀស​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ចេញពី​កន្លែង​បោះជំរំនានា បន្ទាប់ពី​ក្រុម​អ្នកទេសចរ​ចាកចេញ។ ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​រាល​ដាល​នៅ​ក្នុង​តំបន់​តេស្ត​ឌើ​បាច់ (Teste-de-Buch) និង​តំបន់​លែ​ន​ឌី​រ៉ា​ស់​ (Landiras)​។ ​ចំណែក​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ភាគ​ខាង​ត្បូង​មនុស្ស​ជាង ​៣,២០០​នាក់​បន្ថែម​ទៀត​បាន​ភៀស​ខ្លួន​ចេញពី​តំបន់​ភ្នំ​មី​ចាស់ ​(Mijas) ទោះបី​ក្រោយមក​មាន​ពលរដ្ឋ​មួយ​ចំនួន​អាច​វិល​ត្រឡប់​ទៅវិញ​ក៏ដោយ​។ រីឯ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ពេលនេះ​អាច​គ្រប់គ្រង​បាន​ហើយ​។ ទោះ​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ព័រ​ទុយ​ហ្គា​ល់​និយាយ​ថា ពលរដ្ឋ ៦៥៩​នាក់​បាន​ស្លាប់​ភាគ​ច្រើន​ចាស់ៗ​ ដោយសារតែ​រលក​កម្ដៅ​ខ្ពស់​ពេក​កាលពី​សប្ដាហ៍​មុន​។

​មន្ទីរ​ព្យាករណ៍​ឧតុនិយម​របស់​បារាំង​បាន​ព្យាករណ៍​ថា ​សីតុណ្ហភាព​បាន​ឡើង​ដល់ ​៤១​អង្សា​សេ ឬ ១០៦​អង្សា​ហ្វា​រិ​ហៃនៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ ហើយ​គេ​បាន​ព្យាករណ៍​រលក​កម្ដៅ​ថ្មី​ថា​នឹង​កើន​ឡើង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។ នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សីតុណ្ហភាព​បាន​ឡើង​ដល់ ៤៧​អង្សា​សេ​នៅ​ពេល​ថ្មីៗ​នេះ​។ ប្រទេស​ម៉ា​រ៉ុ​ក​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ជាង ១,៣០០​នាក់​ចាក​ចេញពី​លំនៅឋាន និង​បញ្ជូន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm