Riyad Mahrez បន្ត​កិច្ចសន្យា​ជាមួយ Manchester City ពីរ​ឆ្នាំ​បន្ថែម

2022/07/18 05:33:18 pm        109

​បាល់ទាត់៖ ​ខ្សែបម្រើ​ប្រយុទ្ធ​អាល់​ហ្ស៊េ​រី Riyad Mahrez បានសំរេច​បន្ត​កិច្ចសន្យា​ជាមួយ Manchester City ២ឆ្នាំ​បន្ថែម​ដែល​នឹង​រក្សា​រូបគេ​នៅ Etihad Stadium ដល់​ឆ្នាំ២០២៥​។

​​កិច្ចសន្យា​ចាស់​របស់​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​គ្រោង​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៣ តែ​នៅពេលនេះ Mahrez បានសំរេច​ប្តេជ្ញាចិត្ត​នៅ​ជាមួយ​ក្រុម​ជើងឯក English Premier League មួយ​នេះ​បន្តទៀត​បន្ទាប់ពី​មកដល់ Manchester City កាលពី​ឆ្នាំ២០១៨ ផ្ទេរ​ពី Leicester City តម្លៃ ៦០លាន​ផោន​។ ​​Riyad Mahrez បានបង្ហាញ​ខ្លួន​សរុប ២៥៤ប្រកួត​ហើយ​នៅ English Premier League ឱ្យ Leicester City និង Manchester City ស៊ុត​បញ្ចូល​ទី​សរុប ៧៧គ្រាប់​។

​​Mahrez ធ្លាប់​ឈ្នះ​ពាន Premier League សរុប ៤លើក​ដែល​ក្នុងនោះ​មាន​មួយ​លើក​ជាមួយ Leicester City កាលពី​ឆ្នាំ២០១៦​។ ​​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ Manchester City បាន​នាំយក​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland ពី Dortmund នាំយក​ខ្សែបម្រើអង់គ្លេស Kalvin Philipps ពី Leeds United និង​អ្នកចាំទី​អាល្លឺម៉ង់ Stefan Ortega​។ ​​តែ​ក៏មាន​កីឡាករ​ពីរ​នាក់​ចាកចេញ​ដែរ​រួមមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ទៅកាន់ Arsenal និង Raheem Sterling ទៅកាន់ Chelsea​។ ​Manchester City នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League នៅ​ទឹកដី West Ham ថ្ងៃទី៧ ខែសីហា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        336
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        420

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm