បាល់ទាត់៖ ក្រុមបិសាចក្រហមបានសំរេចក្នុងការនាំយកខ្សែការពារអាហ្សង់ទីន Lisandro Martinez ក្នុងតម្លៃ ៥៧លានផោនពីក្លិបហូឡង់ Ajax Amsterdam។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ដែលនឹងរក្សារូបគេនៅ Old Trafford ដល់ឆ្នាំ២០២៧។
នេះជាការរួបរួមជាមួយនឹងអ្នកចាត់ការ Erik ten Hag ដែលបាននាំយក Martinez ទៅកាន់ Ajax កាលពីឆ្នាំ២០១៩។ Lisandro Martinez បានក្លាយជាកីឡាករទី៣ ដែលផ្លាស់មកកាន់ Manchester United ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag បន្ទាប់ពីខ្សែការពារហូឡង់ Tyrell Malacia ផ្ទេរពី Ajax ផងដែរក្នុងតម្លៃ ១៣លានផោន និងខ្សែបម្រើដាណឺម៉ាក Christian Eriksen។ សូមបញ្ជាក់ថា Lisandro Martinez ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអាហ្សង់ទីន ៧លើក និងបានផ្លាស់មកកាន់ Ajax កាលពីឆ្នាំ២០១៩ បង្ហាញខ្លួនបាន ១២០ប្រកួត៕
អត្ថបទ៖នាង សុភាវុធ