បាល់ទាត់៖ ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើហូឡង់ Matthijs de Ligt ហើយក្នុងតម្លៃ ៨០លានផោនផ្ទេរពីសេះបង្កង់ Juventus។
កីឡាករវ័យ ២២ឆ្នាំរូបនេះបានផ្ទេរមកកាន់ Juventus កាលពីឆ្នាំ២០១៩ បន្ទាប់ពីជួយ Ajax ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ យ៉ាងណាក្តីការទៅដល់ទីក្រុង Turin កីឡាករវ័យក្មេងរូបនេះតែងតែស្ថិតនៅពីក្រោមជម្រើសរបស់ខ្សែការពារជើងចាស់ទាំងពីរ Giorgio Chiellini និង Leonardo Bonucci។ សារព័ត៌មាន 90min បានចុះផ្សាយថា Bayern Munich បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតម្លៃ ៨០លានអឺរ៉ូនេះជាមួយនឹងកិច្ចសន្យា ៥ឆ្នាំរង់ចាំតែការពិនិត្យសុខភាពប៉ុណ្ណោះ។ កីឡាករជំរើសជាតិហូឡង់រូបនេះត្រូវបានតោខៀវ Chelsea ទាក់ទង់ច្រើនខែមកហើយ តែក្លិបនៅទីក្រុងឡុងដ៍ជំនួសវិញដោយការនាំយកខ្សែការពារ Kalidou Koulibaly ពី Napoli ទៅវិញ៕
អត្ថបទ៖នាង សុភាវុធ