ជួរ​ដ៏​វែង​ដើម្បី​ទិញ​ឧស្ម័ន​នៅ​រដ្ឋធានី​កូឡុំបូ​បណ្តាល​ឲ្យមាន​កំហឹង

2022/07/18 06:56:53 pm        928

​ស្រីលង្កា៖ ជួរ​ដ៏​វែង​បាន​បន្ត​នៅ​ខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ក្នុង​ទីក្រុង​កូឡុំបូកាលពី​ថ្ងៃអាទិត្យ ​ក្នុងពេល​មាន​ភាពចលាចល​នយោបាយ​ដែល​កំពុង​បន្ត​នៅ​ប្រទេស​ស្រីលង្កា​។ ការជជែក​ដេញដោល​ជា​ញឹកញាប់​បាន​កើតឡើង​ក្នុងចំណោម​អ្នក​ដែល​រង់ចាំ​នៅក្នុង​ជួរ ខណៈ​កង្វះខាត​ប្រេងឥន្ធនៈ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណជន​យ៉ាងខ្លាំង​។

និយាយ​ទៅកាន់​សារព័ត៌មាន The Associated Press នៅ​ខាងក្រៅ​ស្ថានីយប្រេងឥន្ធនៈ អ្នកបើកបរ ​TukTuk ម្នាក់បាន​ត្អូញត្អែរថា ពេលខ្លះ​លោក​ត្រូវ​រង់ចាំ​រហូតដល់​បួន​ថ្ងៃ​ដើម្បី​ចាក់​ប្រេង​។ លោក​និយាយថា ការចំណាយ​របស់លោក​លើ​ប្រេងឥន្ធនៈ មានន័យថា​លោក​មិនអាច​ផ្តល់ប្រាក់​ចំណូល​ដល់​គ្រួសារ​របស់លោក​បាន​នោះទេ​។​ ​ជាមួយគ្នានេះដែរ សមាជិកសភា​បានចាប់ផ្តើម​ជ្រើសរើស​មេដឹកនាំ​ថ្មី បន្ទាប់ពី​ប្រធានាធិបតី​បាន​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស មុនពេល​លាលែង​ពី​តំណែង បន្ទាប់ពី​មានការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស​។ កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស្តីទី រហូតដល់​សភាជ្រើស​រើស​អ្នក​បន្ត​តំណែង​ពី​លោក Gotabaya Rajapaksa ដែល​អាណត្តិ​របស់លោក​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៤​។ ប្រធានសភាលោក Mahinda Yapa Abeywardana បាន​សន្យាថា ដំណើរការ​នយោបាយ​លឿន និង​មាន​តម្លាភាពនឹងធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​ ​ប្រធានាធិបតី​ថ្មី​អាច​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី ​ដែល​បន្ទាប់មក​នឹងត្រូវ​អនុម័តដោយ​សភា​។​ ​ប្រទេស​ស្រីលង្កា​ខ្វះ​ថវិកា​ ដើម្បី​ចំណាយ​លើ​ការ​នាំចូល​សម្ភារ​ចាំបាច់​ជា​មូលដ្ឋាន​ ដូចជា​ស្បៀងអាហារ ជី និង​ប្រេងឥន្ធនៈ​ដល់​ប្រជាជន​របស់ខ្លួន ​២២​លាន​នាក់​ដែល​អស់សង្ឃឹម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm