ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Jasper Philipsen បានប្រជែងឈ្នះដំណាក់កាលទី១៥ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ខណៈកីឡាករដាណឺម៉ាក Jonas Vingegaard នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី១៥ ដែលមានចំងាយផ្លូវ ២០២.៥គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំងរបស់ក្រុម Alpecin-Deceunick, Jasper Philipsen បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ២៧នាទី ២៧វិនាទីតាមពីក្រោយដោយមិត្តរួមជាតិប៊ែលហ្ស៊ិក Wout van Aert និងកីឡាករដាណឺម៉ាក Mads Pedersen ស្ថិតក្នុងថេរវេលាដូចគ្នា។ ការប្រកួតនេះក៏មានការប៉ះទង្គិចទ្រង់ទ្រាយធំមួយដែរនៅចំនុច ៦៥គីឡូម៉ែត្រទៀតដល់ទីព្រ័ត្រ ដែលក្នុងនោះក៏មានវត្តមានកីឡាករដាណឺម៉ាក Jonas Vingegaard ផងដែរ តែក៏បានគេចចេញទាល់ពេលវេលាដើម្បីមកដល់ទីព្រ័ត្រទាន់ពេល និងរក្សាការនាំមុខក្នុងតារាងរួមដដែល។
Jonas Vingegaard នៅពេលនេះរក្សាការនាំមុខចំនួន ២នាទី ២២វិនាទីពីលើអ្នកលេខ២ កីឡាករស្លូវេនី Tadej Pogacar និងលេខ៣ កីឡាករអង់គ្លេស Geraint Thomas យឺតជាង ២នាទី ៤៣វិនាទី។ មិនមានការប្រកួតទេក្នុងថ្ងៃចន្ទនេះ ខណៈថ្ងៃអង្គារស្អែកចាប់ផ្តើមដំណាក់កាលទី១៦ ដែលមានចំងាយផ្លូវ ១៧៨.៥គីឡូម៉ែត្រ។ ការប្រកួតប្រណាំងកង់លំដាប់ Grand Tour, Tour de France នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៤ ចុងសប្តាហ៍នេះនៅដំណាក់កាលទី២១ ដែលបញ្ចប់នៅទីក្រុងប៉ារីស៕
អត្ថបទ៖នាង សុភាវុធ