មីយ៉ាន់ម៉ា៖ វាជាថ្ងៃនៃពិធីបុណ្យសព នៅទីក្រុងយ៉ាងហ្គោនកាលពីថ្ងៃអង្គារ ដែលជាការកើតឡើងស្ទើររាល់ថ្ងៃនៅពេលនេះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារការបង្ក្រាប ដ៏សាហាវរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា លើសកម្មជនប្រឆាំងរដ្ឋប្រហារកើនឡើងកាន់តែច្រើន។

នៅក្នុងពិធីបញ្ចុះសពមួយកន្លែងក្នុងទីក្រុង គ្រួសារចំនួន ៣ផ្សេងគ្នាបានលាគ្នាចុងក្រោយ ដល់អ្នកដែលត្រូវបានគេសម្លាប់នៅក្នុងយប់នៃភាពវឹកវរ នៅក្នុងតំបន់ដាហ្គនខាងត្បូងកាលពីយប់ថ្ងៃច័ន្ទ។ ប្រជាពលរដ្ឋបាននិយាយថា នគរបាល និងទាហានបានដើរល្បាតតាមដងផ្លូវ និងបានបើកការបាញ់ប្រហារដោយកាំភ្លើងគ្រាប់ពិត។ សាកសពដែលត្រូវបានបូជាទាំងនោះមានឈ្មោះ Win Toe Aug អាយុ ១៩ឆ្នាំ, ឈ្មោះ Myo KoOo អាយុ ២៧ឆ្នាំ និងឈ្មោះ Aung Myo Thant អាយុ ២៨ឆ្នាំ៕
អត្ថបទ៖ សុខមាន