អាជ្ញាធរភ្នំពេញពង្រឹងការថែទាំសុខភាពអ្នកជំងឺកូវីដព្យាបាលតាមផ្ទះ ទោះបីស្ថានភាពមិនធ្ងន់ធ្ងរ

2022/07/18 10:51:04 pm        667

ភ្នំពេញ៖ បើទោះបីបច្ចុប្បន្នស្ថានភាពអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលតាមផ្ទះ ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ មិនមានភាពធ្ងន់ធ្ងរក្តី ​តែអាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកការ​ថែទាំង​សុខភាពពួកគេជាប់ ជាប្រចាំ។

លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា ​គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ​រហូតដល់ថ្ងៃទី១៧ ​ខែកក្កដា នេះ អ្នក​សម្រាក​ព្យាល បាលតាមផ្ទះនៅភ្នំពេញ ​មានចំនួន៤០នាក់ ​នៅមន្ទីរពេទ្យចំនួន១១នាក់ និងពលរដ្ឋ​មួយ​ចំនួន​ទៀត មិនបានប្រកាសថា ឆ្លងជំងឺកូវីដ-១៩ផងដែរ។

សម្រាប់ស្ថានភាពពួកគេវិញ គឺមិនមានភាពធ្ងន់ធ្ងរនោះទេ ព្រោះ ពួកគេទទួលបានវ៉ាក់សាំង​ជាច្រើន​ដូសរួចរាល់ ​បើទោះបីស្ថានភាពពួកគាត់មិនធ្ងន់ធ្ងរ ​តែអាជ្ញាធរមូលដ្ឋាន ​ក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកថែទាំសុខភាពពួកគេជាប់ជាប្រចាំ ​ដោយបង្កើតជាក្រុម ដើម្បី ឆ្លងឆ្លើយ រវាងគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋ បានលើកឡើងដែរថា បន្ទាប់ពីមានការឆ្លងជំងឺកូវីដសាឡើងវិញនេះ មានអារម្មណ៍ ភ័យខ្លាចដែរ តែមិនខ្លាចខ្លាំងដូចមុននោះទេ ​ព្រោះបានចាក់វ៉ាក់សាំងច្រើនដូសរួចរាល់ហើយ។

កន្លងទៅលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានសម្រេចឱ្យអ្នកជំងឺកូវីដ-១៩​ គ្រប់ប្រភេទ រួមទាំងអ្នកជំងឺ ​ដែលឆ្លងវីរុសកូវីដបំប្លែងថ្មីប្រភេទអូមីក្រុង ​អាចសម្រាកព្យាបាលនៅតាមផ្ទះបាន ដោយត្រូវយក ​ចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិ (SOP) ដែលណែនាំ​ដោយ​គណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ក៏ដូចជាក្រសួងសុខាភិបាល។

លោកជំទាវ ​បានក្រើនរម្លឹកដល់លប្រជាពលរដ្ឋ ដែលសម្រាកព្យាបាលនៅផ្ទះ ​មេត្តាបន្តរក្សាការ នៅ​ដាច់​ដោយឡែកពីក្រុមគ្រួសារឱ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ចៀសវាង​នូវការចម្លងបន្តទៀត​ក្នុង​ក្រុម​គ្រួសាររបស់ខ្លួន ​និងត្រូវថែទាំសុខភាពឱ្យបានល្អ កុំឱ្យមានការចម្លងបន្តគ្នាពីបុគ្គលទៅ​ក្រុម​គ្រួសារ និងពី បុគ្គលទៅក្នុងសហគមន៍៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm