នគរបាល​បង្ហាញមុខ​ ក្រុមចោរ​ ០៧​នាក់ ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ក្នុង​រថយន្ត​ពេល​រាត្រី

2021/04/27 09:59:58 am        20

​ភ្នំពេញ៖ ជនសង្ស័យ ចំនួន​៧​នាក់ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កំ​​រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើ​សន្និសីទ​បង្ហាញមុខ ពាក់ព័ន្ធ​ករណី​លួច​បើកទ្វារ​រថយន្ត​របស់​អ្នកដំណើរ​នៅពេល​យប់ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​។​

​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន​ ០៧​នាក់ ដែល​ពាក់ព័ន្ធ​ករណី​លួច​បើកទ្វារ​រថយន្ត​របស់​អ្នកដំណើរ​នៅពេល​យប់ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​។​

​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ បានឱ្យដឹងថា ក្រុម​ជនសង្ស័យ​ទាំង ០​៧​នាក់​នេះ គឺ​បាន​ប្រព្រឹត្តិ​បទល្មើស ដោយ​បើកទ្វារ​រថយន្ត​របស់​អ្នកដំណើរ​នៅពេល​យប់​ព្រលប់ ហើយ​លួច​យក​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត ដែល​មកដល់ពេលនេះ ក្រុម​ជនសង្ស័យ ​បានធ្វើ​សកម្មភាព​លួច​ចំនួន​៥​ករណី​ជា​បន្តបន្ទាប់ ដោយមាន​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ហូរហែ ទើប​កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឈានដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០​៧​នាក់​នេះ​យកមក​សួរនាំ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុតាង​ម៉ូតូ​ចំនួន​៧​គ្រឿង​ផងដែរ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​កាលពី​យប់​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​

​នគរបាល​ព្រហ្មទណ្ឌ ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ មានឈ្មោះ ងី កប ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​បើក​រថយន្ត​។ ឈ្មោះ ហ៊ុន​ណាត ប្រុស​អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន VBN​។ ឈ្មោះ យិន ធី ហៅ​តឿ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ទិញ​ទូរស័ព្ទ​។ ឈ្មោះ​ឆាយ សុផល ហៅ​យ៉ាម៉ា អាយុ​៣៣ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​។ ឈ្មោះ សំ សិលា​ចិ​ត្រា អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​។ ឈ្មោះ សួង ដែន​ខេត្ត អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកយកព័ត៌មាន​k01 និង​ឈ្មោះ ចែម សំណាង អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​នគរបាល​បាន​បន្ថែមថា ចំពោះ​ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ ​អត្ថបទ​៖ ម៉ឺន កុម្ភៈ​


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm