បាល់ទាត់៖ អ្នកគាំទ្រក្លិបអង់គ្លេស Manchester City បានបង្ហាញគំនិតសុទិដ្ឋិនិយម ពីការស្វាគមន៍ខ្សែប្រយុទ្ធណ័រវេយ Erling Haaland ប្រសិនបើការផ្លាស់ប្ដូរពិតជាកើតមានឡើងពិតមែន។ ខ្សែប្រយុទ្ធជួរមុខ និងស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Manchester City, Sergio Aguero ត្រូវបានក្លិបប្រកាសជាផ្លូវការនៅថ្ងៃចន្ទកន្លងទៅ ពីការចាកចេញរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះក្រោយចប់រដូវកាលនេះ។
ចំនុចនេះអ្នកគាំទ្រ Manchester City ម្នាក់គិតថា Erling Haaland ជាបេក្ខភាពសក្ដិសមបំផុត។ សូមបញ្ជាក់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ Erling Braut Haaland បានផ្លាស់ពីក្លិបអូទ្រីស RB Salzburg មកកាន់ Borussia Dortmund ឆ្នាំ២០២០ ដោយស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ប្រកួតមកដល់ពេលនេះ។ ការចង់បានរបស់ Manchester City ក៏ប្រឈមនឹងការលំបាកដែរ ដោយក្លិបធំៗជាច្រើនសុទ្ធតែព្យាយាមនាំយកកីឡាករ ដែលមានដើមកំណើតនៅទឹកដីអង់គ្លេសរូបនេះដូចជា Manchester City និង Chelsea ជាដើម៕
អត្ថបទ៖នាង សុភាវុធ