បេក្ខភាព​ប្រកួត​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ជាតិ​ដែល​នឹង​ចាប់ផ្ដើម​នា​សប្ដាហ៍​ក្រោយ​

2022/07/19 05:17:19 pm        466

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) នឹង​ត្រូវ​ប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា​សប្ដាហ៍​ក្រោយ បន្ទាប់ពី​រក​ឃើញ​បេក្ខភាព​ក្រុម​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍​ទី​១១ និង​ក្រុម​ដែល​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ថ្នាក់​ជាតិ​កាលពី​ថ្មីៗ។

​សម្រាប់​បេក្ខភាព​ត្រូវ​ជួប​គ្នា​ដែល​ត្រូវ​ជួបគ្នា​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ក្នុង​ដំណាក់កាល​ទី​៣ នៃ​ពាន​ថ្នាក់​ជាតិ​នេះ រួមមាន​ក្រុម​សូល​ទី​ឡូ​អង្គរ​ត្រូវ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​, ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីជួប​ក្រុម​វិសាខា​, ក្រុម​ ISI ​ដង្កោ​សែន​ជ័យ​ជួប​ក្រុម​បឹងកេត​, ក្រុម​កោះកុង​អេ​ហ្វ​ស៊ី​ជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​, ក្រុម​ព្រៃវែង​អេ​ហ្វ​ស៊ី​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន​, ក្រុម​នគរបាល​ជាតិជួប​ក្រុម​កង​យោធពល​ខេមរភូមិន្ទ និង​ក្រុម​អគ្គិសនី​កម្ពុជាជួប​ក្រុម​គិរីវង់​សុខ​សែន​ជ័យ។​ ចំណែក ១​គូ​ទៀតគឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏ត្រូវ​ឈរ​ចាំ​ការប្រកួត​កាត់សេចក្ដី​ជើង​ទី​២ ក្នុង​វគ្គ​ជម្រុះ​ថ្នាក់​ជាតិរវាង​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីនា​ថ្ងៃទី​២០ ខែកក្កដា​ខាងមុខ ដ្បិត​ក្រុម​ទាំងពីរ​នេះទើប​ប្រកួត​បាន ១​ជើងដោយ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីបានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១។ ដូច្នេះ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះរវាង​ក្រុម​ទាំងពីរនឹងត្រូវ​ឡើងមក​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ ក្នុង​ពាន​ថ្នាក់ជាតិនា​សប្ដាហ៍​ក្រោយ។​

​សូមបញ្ជាក់ថា ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះគឺ​បែងចែក​ការប្រកួត​ជា ៣​ដំណាក់កាលជាមួយ​ការកែប្រែ​បទបញ្ជា​ការប្រកួត​មួយចំនួន។ ដំណាក់កាល​ទី​១ គឺជា​ការប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត ដោយមាន​បេក្ខភាព​ក្រុម​មកពី​រាជធានី​-​ខេត្ត ១៧​ក្រុម​ចូលរួម។ ដំណាក់កាល​ទី​២ គឺជា​កា​បរ្រកួត​រវាង​ក្រុម​លេខ​១ ដល់​លេខ​៤ នៃ​ពាន​ថ្នាក់​ខេត្តជាមួយ​ក្រុម​ក្របខណ្ឌ​លី​ក​ទី​២ ដើម្បី​ចម្រាញ់​បេក្ខភាព ៨​ក្រុម​ឡើង​បង្គ្រប់​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពាន​ថ្នាក់ជាតិ ដែលមាន​សមាជិក​ក្រុម​លី​គ​កំពូល ៨​ក្រុម​ឈរ​ចាំ។​ ​សម្រាប់​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​ឆ្នាំ​នេះដែរ ទាំង​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ វគ្គ ៨​ក្រុម​ចុងក្រោយ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រសុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការប្រកួត ២​ជើង (​ផ្លាស់ប្ដូរ​ទឹកដី​គ្នា​) លើកលែងតែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះដែល​ត្រូវ​ប្រកួត​តែ ១​ជើងដើម្បី​កាត់សេចក្ដី​រក​ក្រុម​ជើងឯក​លើទឹក​ដី​កណ្ដាល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        108
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        120
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm