​ហ្គា​ណា​បញ្ជាក់​ពី​ករណី​ឆ្លង​ដំបូង​នៃ​វីរុស Marburg ដ៏​សាហាវ ខណៈ​មាន​មនុស្ស ​២​នាក់​ស្លាប់​

2022/07/19 07:17:01 pm        485

​ហ្គា​ណា​៖ ប្រទេស​ហ្គា​ណា​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​លើ​មនុស្ស ២​នាក់​ដំបូង​របស់ខ្លួន​នៃ​វីរុស Marburg ដ៏​សាហាវដែល​ជា​ជំងឺ​មាន​សមត្ថភាព​ចម្លង​ខ្ពស់ នៅ​ក្នុង​អំបូរ​វីរុស​តែមួយ​ជាមួយ​វីរុស​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​អេ​បូ​ឡា​។ ​ប្រទេស​នេះ​បាន​និយាយ​ថា អ្នកជំងឺ​ទាំងពីរ​នាក់​បាន​ស្លាប់​ថ្មីៗ​នេះ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ Ashanti ភាគ​ខាង​ត្បូង​។

​សំណាក​របស់​ពួកគេ​ត្រឡប់​មក​ជា​វិជ្ជមាន​វិញ​នៅ​ដើមខែ​នេះ ហើយ​ឥឡូវ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់​។​ ​មន្ត្រី​សុខាភិបាល​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​បាន​និយាយ​ថា ឥឡូវនេះ​មនុស្ស ៩៨​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ជា​ករណី​ដែល​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​។ ក្នុង​នោះ​រួមមាន​សាច់ញាតិ ពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​ទាំង ២​នាក់​នោះ​។​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វីរុស​ឈ្មោះ Marburg ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​អាហ្វ្រិក​ខាងលិច​។ មាន​ករណី​ឆ្លង​មួយ​ត្រូវ​បាន​បញ្ជាក់​ក្នុង​ប្រទេស​ហ្គី​ណេ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការ​ផ្ទុះ​នោះ​ត្រូវ​បាន​ប្រកាស​បញ្ចប់​ការ​ឆ្លង​រាលដាល​កាលពី​ខែ​កញ្ញា រយៈពេល​ ៥​សប្តាហ៍​បន្ទាប់ពី​ករណី​នេះ​ត្រូវ​បាន​រក​ឃើញ។

​អង្គការ​សុខភាព​ពិភពលោក​ (WHO) ដែល​កំពុង​ជួយ​គាំទ្រ​ដល់​ក្រុម​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ហ្គា​ណា បាន​កោតសរសើរ​ការ​ឆ្លើយតប​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​នេះ​។​ មិន​ទាន់​មាន​ការ​ព្យាបាល​សម្រាប់​វីរុស​ Marburg ​នៅ​ឡើយ​​ទេ​ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​និយាយ​ថា ការ​ទទួល​ទាន​ទឹក​ច្រើន និង​ការ​ព្យាបាល​រោគសញ្ញា​ជាក់លាក់​ជួយ​បង្កើន​ឱកាស​រស់​រាន​មាន​ជីវិត​របស់​អ្នកជំងឺ​។​ វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស​ពី​សត្វ​ប្រចៀវ ហើយ​ឆ្លង​រាលដាល​រវាង​មនុស្ស​តាម​រយៈ​ការ​ចម្លង​សារធាតុ​រាវ​ក្នុង​ខ្លួន​មនុស្ស៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm