ឯកឧត្តម ងី មានហេង៖ មកដល់ពេលនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានករណីឆ្លងកូវីដ១៩ថ្មី មានចំនួនប្រមាណ១៤០ករណី

2022/07/19 08:02:10 pm        643

ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា ដោយគិតត្រឹមថ្ងៃ១៨ ខែកក្កដាម្សិលមិញនេះ នៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៤១ករណី បន្ទាប់ពីកម្ពុជាគ្មានករណីឆ្លងរយៈពេល ៥២ថ្ងៃមកហើយនោះ។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បញ្ជាក់ទៀតថា កម្ពុជា ចាប់ផ្តើមមានករណីឆ្លងថ្មីឡើងវិញ ចាប់​ពីថ្ងៃទី២៨ ខែមិថុនា រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២​ ក្នុងរាជធានីភ្នំពេញ មានអ្នក​ជំងឺ​កូវីដ-១៩ ១៤១ករណី (ករណីជំងឺកូវីដ១៩ វិជ្ជមានថ្មី ពិនិត្យដោយម៉ាស៊ីន PCR សំរាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងក្នុងសហគមន៍ មានចំនួន១៨ករណីនៅរាជធានីភ្នំពេញ សុំ​វិញ្ញាបនបត្រ​ និងសុំសម្រាកព្យាបាលតាមផ្ទះរៀងខ្លួន) គ្មានករណីស្លាប់ និងគ្មានរោគសញ្ញាធ្ងន់ធ្ងរ គឺសុទ្ធតែព្យាបាលនៅតាមផ្ទះរៀងៗខ្លួន គ្មានអ្នកជំងឺកូវីដ-១៩ មកសម្រាកព្យាបាលនៅ​តាម​មនី្ទរពេទ្យនោះទេ។ បើទោះបីជាជំងឺកូវីដ-១៩ មានការឆ្លងឡើងវិញ ​និងមានចំនួនតិចតួចក៏ដោយ ប៉ុន្តែគ្រប់មនី្ទរពេទ្យទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការ​រីករាលដាលជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តម បានអះអាងទៀតថា ទីតាំងព្យាបាលកូវីដ-១៩ គឺនៅតាមមនី្ទរពេទ្យរដ្ឋទាំងអស់ គឺ៨មនី្ទរពេទ្យបង្អែក និងមនី្ទរពេទ្យជាតិ ចំនួន៧-៨ សរុបទាំងអស់១៥មនី្ទរពេទ្យ។

ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្ថែមទៀតថា អ្នកជំងឺកូវីដ-១៩ ចង់​សម្រាកព្យាបាលនៅតាមមនី្ទរពេទ្យឯកជន ​លុះត្រាតែមនី្ទរពេទ្យឯកជនទាំងនោះ មានការ​អនុញ្ញាត​ពីក្រសួងសុខាភិបាល ​ទើបអាចទៅទទួលព្យាបាលជំងឺកូវីដ-១៩បាន និងសូមធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ ​បន្តរក្សាការប្រុងប្រយ័ត្ន ​និងបន្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស​មូលដ្ឋាន និងដូសជំរុញ ទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ចំនួនជាចាំបាច់ ដែលមានគម្លាតពីដូស​មួយទៅដូសមួយទៀត មានរយៈពេលពី៣ខែឡើងទៅ។

ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ សូមប្រញាប់​ទៅ​ស្វែងរកការពិនិត្យ​ ពិគ្រោះជំងឺនៅតាមមនី្ទរពេទ្យរដ្ឋ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm