រុស្ស៊ី​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក Su-34 នៅ​អ៊ុយ​ក្រែ​ន និង​អះអាង​ការវាយប្រហារ​អ្នក​ប្រយុទ្ធ​បរទេស​

2022/07/19 01:14:21 pm        1.5 K

​អ៊ុយក្រែន៖ យោធា​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​វីដេអូ​នៃ​អ្វីដែល​ខ្លួន​បាន​និយាយ​ថា ជា​ក្បួន​យន្តហោះ​ទម្លាក់​គ្រាប់​បែក Su-34 កំពុង​ធ្វើ​សកម្មភាព​ដោយ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយ​ក្រែ​ន​។ ​

​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ល្បឿន​លឿន​ជាង​សំឡេង​បាន​ហោះ​ឡើង និង​ស្ថិត​នៅ​លើ​ដែនអាកាស​ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​បង្ហាញ​រូបភាព​ដែល​ខ្លួន​អះ​អាង​ថា​ ជា​គោលដៅ​ដែល​ត្រូវ​បាន​វាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។ ជាមួយ​គ្នា​នេះយោធា​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​អះអាងថា ​ខ្លួន​បាន​ធ្វើការ​វាយប្រហារ​លើ​អ្នក​ប្រយុទ្ធ​បរទេស​ដែល​កំពុង​ប្រយុទ្ធ​នៅ​ខាង​ភាគី​អ៊ុយ​ក្រែ​ន​។​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov បាន​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ​ត្រូវបាន​តម្រង់​គោលដៅ​ដោយ​គ្រាប់​រ៉ុក្កែត​ស៊ី​ប​គោលដៅ​សមត្ថភាព​ខ្ពស់​តាម​អាកាស​នៅ​ទីក្រុង Konstantinovka។

លោក​បាន​និយាយ​ថា​ ក្រុម​អ្នក​ប្រយុទ្ធ​ប្រមាណ​ ២៥០​នាក់ និង​រថយន្ត​ ១៩​គ្រឿង​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការវាយប្រហារ រួមទាំង​រថពាសដែក​ចំនួន ៧​គ្រឿង​។​ ​ក្រសួង​ក៏បាន​បញ្ចេញ​វីដេអូ​នៃ​អ្វីដែល​បាន​និយាយថា ​ជា​ប្រព័ន្ធ​មី​ស៊ី​ល Iskander-M កំពុង​ធ្វើ​សកម្មភាព​។​ លោក Konashenkov មិនបាន​ផ្តល់​ភស្តុតាង​អ្វី​បន្ថែមទៀត​នោះទេ ហើយ​សារព័ត៌មាន The Associated Press មិនមាន​ការផ្ទៀងផ្ទាត់​ពី​ការអះអាង​របស់លោក​ដោយ​ឯករាជ្យ​នោះដែរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am