ជនសង្ស័យបទល្មើសនេសាទ២៥នាក់ ត្រូវបានចាប់ខ្លួន ខណៈសម្ភារៈនេសាទខុសច្បាប់ជាច្រើនបានរឹបអូស

2022/07/19 09:30:37 pm        723

ភ្នំពេញ៖ ជនសង្ស័យបទល្មើសនេសាទចំនួន២៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូន​សំណុំរឿង​ទៅតុលាការ​ចំនួន ៥០ករណី ខណៈសម្ភារៈនេសាទឆក់ក្តៅ និងត្រជាក់រាប់ពាន់​ករណី​ត្រូវបាន​រឹបអូស​ចាប់ពីខែមីនា ឆ្នាំ២០២២ មកបន្ទាប់ពីមានបទបញ្ជាក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបានរៀបចំឡើង ដោយទីស្តីការគណៈរដ្ឋមន្រ្តី នា​ព្រឹក​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ​ឯកឧត្តម ពុំ សុថា ​បានលើកឡើងថា ក្រុមការងារបង្រ្កាបបទ​ល្មើសនេសាទ ​នៅបឹងទន្លេសាបជាទ្រង់ទ្រាយធំ ​ចាប់ពីមានបទបញ្ជាយ៉ាងក្តៅគគុក ពី​ប្រមុខរាជរដ្ឋាភិបាលមក ធ្វើការឃាត់ខ្លួនមនុស្សបានមួយចំនួនរួមទាំង​សម្ភារៈនេសាទ ខណៈជនសង្ស័យមួយចំនួនទៀត​បានកំពុងស្រាវជ្រាវចាប់ខ្លួន។

សូមបញ្ជាក់ថា កាលពីខែមីនា ​ឆ្នាំ២០២២កន្លងទៅនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ​បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើការសហការគ្នាជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តត្រូវចាត់វិធានការក្តៅបំផុតចំពោះបទល្មើសនេសាទ នៅតាម​បឹងទន្លេសាប ដែលបានធ្វើឲ្យបាត់បង់​ផលនេសាទ​ច្រើននាពេលកន្លងមក។

ក្រោយមានបទបញ្ជា​របស់​សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ ក្រុមមន្រ្តីប្រឆាំងបទល្មើសនេសាទ ធ្វើការ​ចាប់ជនសង្ស័យបានជាបន្តបន្ទាប់​ ដោយ​ប្រើប្រាស់​មធ្យោបាយ​អាកាស​ និងទឹក៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm