អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ប្រសិនបើលោកមិនបានចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែនទេនោះ NATO ដែលជា "សត្វដ៏គ្រោះថ្នាក់" នឹងគង់តែធ្វើដដែលទេ។
លោក Khamenei ត្រូវបានដកស្រង់សម្តីដោយគេហទំព័ររបស់លោក បន្ទាប់ពីលោកបានជួបជាមួយលោក Putin នៅក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារថា សង្គ្រាមគឺជាបញ្ហាដ៏ហិង្សា និងពិបាក ហើយសាធារណរដ្ឋអ៊ីស្លាមមួយនេះមិនសប្បាយចិត្តទេដែលជនស៊ីវិលជាប់ក្នុងរឿងនេះ ប៉ុន្តែទាក់ទងនឹងអ៊ុយក្រែន ប្រសិនបើអ្នកមិនបានផ្ដួចផ្ដើមគំនិតទេ ភាគីម្ខាងទៀតនឹងផ្ដួចផ្ដើមគំនិត និងបង្កសង្គ្រាម។ លោកបាននិយាយថា លោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ីដែលខ្លាំង និងជាប្រទេសឯករាជ្យ ដោយបន្ថែមថា សម្ព័ន្ធ NATO នឹងដឹងគ្មានចន្លោះទេ ប្រសិនបើផ្លូវបើកចំហរ ហើយប្រសិនបើ NATO មិនត្រូវបានបញ្ឈប់នៅអ៊ុយក្រែនទេ សម្ព័ន្ធយោធានេះនឹងចាប់ផ្តើមសង្គ្រាមដូចគ្នាដោយប្រើតំបន់ឧបទ្វីបគ្រីមៀជាលេស។
លោក Putin ត្រូវបានគេដកស្រង់សម្តីថា បានហៅការបាត់បង់ជីវិតជនស៊ីវិលនៅក្នុងសង្គ្រាមថាជា “សោកនាដកម្មដ៏ធំ” ប៉ុន្តែបានបន្ទោសលោកខាងលិចចំពោះការបង្កឲ្យមានប្រតិកម្មពីរុស្ស៊ី។ មេដឹកនាំរុស្ស៊ីរូបនេះត្រូវបានដកស្រង់សម្តីដោយនិយាយថា ប្រទេសលោកខាងលិចមួយចំនួនបាននិយាយថា យើងប្រឆាំងនឹងសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO ប៉ុន្តែយើងបានឯកភាពថា អ៊ុយក្រែនស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក ដែលបង្ហាញពីកង្វះឯករាជ្យភាពរបស់ពួកគេ៕
អត្ថបទ៖ សុខមាន