បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានបន្តជ័យជំនះរបស់ខ្លួនក្នុងការប្រកួតមិត្តភាព Pre-Season នៅទឹកដីអូស្ត្រាលីដោយយកឈ្នះ Crystal Palace ៣-១ នៅទីក្រុង Melbourne។ ប្រធានក្រុម Manchester United, Harry Maguire ត្រូវបានអ្នកគាំទ្រនៅទឹកដីអូស្ត្រាលីធ្វើសំឡេងបង្អាប់ រាល់ពេលបាល់ទៅដល់ជើងកីឡាករអង់គ្លេសរូបនេះ។

យ៉ាងណាក្តី ក្រៅពីបញ្ហារបស់ Harry Maguire គេសង្កេតឃើញភាពវិជ្ជមានច្រើនសំរាប់ក្រុម Manchester United ក្នុងការត្រៀមមុនរដូវកាលថ្មីខាងមុនេះ។ ខ្សែប្រយុទ្ធដែលបញ្ចេញឱ្យ Sevilla ខ្ចីជើងរដូវកាលមុន Anthony Martial បានស៊ុតបញ្ចូលរាល់ការប្រកួតមិត្តភាពបីប្រកួតកន្លងមក ក៏ដូចជាការសហការគ្នាបានល្អរវាង Jadon Sancho ក៏ដូចជា Marcus Rashford ដែលធ្លាប់ធ្លាក់ចុះទម្រង់លេងខ្លាំងចុងរដូវកាលមុន។

Manchester United មិនទាន់អស់ការប្រកួតនៅទឹកដីអូស្ត្រាលីឡើយ ដោយក្រុមរបស់លោក Erik ten Hag ត្រូវធ្វើដំណើរទៅទីក្រុង Perth នៅថ្ងៃសៅរ៍នេះ មុនចាកចេញមកអឺរ៉ុបវិញទៅទីក្រុង Oslo ប្រទេសណ័រវេយ ហើយនឹងចាប់ផ្តើមរដូវកាលថ្មី English Premier League ទទួល Brighton នៅថ្ងៃទី ៧ ខែសីហាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ