ចិន​ព្រមាន​ពី​វិធានការដោយ​ប្រើ​កម្លាំង បើ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​

2022/07/20 11:48:19 am        780

​ចិន៖ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ចាត់វិធានការ​ដោយ​ប្រើ​កម្លាំង ប្រសិនបើ​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់ បន្ទាប់ពី​សារព័ត៌មាន Financial Times បាន​និយាយ​ថា ​លោកស្រី​នឹង​ទៅកាន់​កោះ​នេះ​នៅ​ខែក្រោយ​។​

​កាសែត​នេះ​បាន​បន្ថែម​ដោយ​ដកស្រង់​សម្ដី​ពី​មនុស្ស​ដែល​ដឹង​ពី​បញ្ហា​នេះ​ថា លោកស្រី Pelosi និង​គណៈប្រតិភូ​របស់​លោកស្រី​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផង​ដែរ ហើយ​ចំណាយពេល​នៅ​កោះ​ហា​វ៉ៃ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​ទីបញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការិយាល័យ​របស់​លោក​ស្រី និង​ក្រសួងការបរទេស​អាមេរិក​មិនបាន​ឆ្លើយតប​ភ្លាមៗ​ ចំពោះ​សំណើ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្រាប់​ការធ្វើ​អត្ថាធិប្បាយ​ទេ​។ ក្រសួងការបរទេស​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​មិនបាន​ទទួល​ព័ត៌មាន​ពាក់​ព័ន្ធ​ដំណើរ​ទស្សនកិច្ច​ណាមួយ​ឡើយ​។​

​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ ទៅកាន់​តៃវ៉ាន់​ត្រូវ​បាន​ពន្យារ​ពី​ខែ​មេសា​បន្ទាប់ពី​លោកស្រី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស COVID-19​។ នៅ​ពេល​នោះ​ចិន​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​បែបនេះ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​។ ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​លោកស្រី Pelosi នឹង​ធ្វើ​ឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន​។ ​សហរដ្ឋអាមេរិក​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង ​ចំពោះ​ផលវិបាក​ទាំងអស់​ដែល​បង្កឡើង​ដោយសារតែ​បញ្ហា​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am