បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Fabio Silva ទើបតែបានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីបន្ថែម ១ឆ្នាំទៀតជាមួយ Wolverhampton តែត្រូវចាកចេញទៅក្លិបប៊ែលហ្ស៊ិក Anderlecht ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានផ្លាស់មកកាន់ Wolves កាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាក្លិប ៣៧ លានផោនពី FC Porto។

តែតាំងពីមកដល់ទឹកដីអង់គ្លេស Fabio Silva បង្ហាញខ្លួនបានត្រឹម ១៧ ប្រកួតប៉ុណ្ណោះនៅ Premier League រកបាន ៤ គ្រាប់។ កិច្ចសន្យាថ្មីរបស់ Fabio Silva នឹងរក្សារូបគេនៅកីឡដ្ឋាន Molineux ដល់ឆ្នាំ ២០២៦។ រំលឹកថា Fabio Silva ធ្លាប់ជាកីឡាករវ័យក្មេងបំផុតនៅ Porto ដែលលេងនៅក្របខណ្ឌកំពូលព័រទុយហ្កាល់ដំបូងត្រឹមវ័យ ១៧ ឆ្នាំ ២២ ថ្ងៃកាលពីខែសីហា ឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ