បាល់ទាត់៖ ខ្សែប្រយុទ្ធ Bayern Munich, Robert Lewandowski នឹងត្រូវសម្រាកយ៉ាងហោចណាស់ ១ខែដោយសាររបួសជង្គង់ ដែលនឹងធ្វើឲ្យខកខានមិនបានជួយក្រុមពេលជួប Paris Saint Germain វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានទទួលរងរបួសនេះ ក្នុងការប្រកួតចុងសប្តាហ៍កន្លងទៅ ដែលប៉ូឡូញយកឈ្នះអង់ដូរ៉ា ៣-០ ខណៈអតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបាន ២គ្រាប់ម្នាក់ឯង។ ដំបូងសហព័ន្ធបាល់ទាត់ប៉ូឡូញបានបញ្ជាក់ថា របួសជង្គង់របស់ Lewandowski មិនធ្ងន់ធ្ងរឡើយ តែត្រូវសម្រាកយ៉ាងហោចណាស់ ១០ថ្ងៃប៉ុណ្ណោះ តែក្រោយការពិនិត្យព្យាបាលដោយក្រុមគ្រូបង្វឹក Bayern Munich ឃើញថា របួសជង្គង់នេះជាក់ស្តែងត្រូវសម្រាកដល់ទៅ ១ខែ។
Bayern Munich នឹងត្រូវទៅទឹកដីក្រុមលេខ២ Leipzig នៅ Bundesliga ចុងសប្តាហ៍នេះ មុនពេលបន្តទទួលភ្ញៀវ Paris Saint Germain ហើយនឹងត្រលប់ទៅទឹកដីបារាំងវិញថ្ងៃទី១៣ ខែមេសា។ របួសរបស់ Lewandowski នេះដែរប្រសិន Bayern Munich អាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក៏នឹងត្រូវអវត្តមាននៅជើងទី១ ដែរដោយ Bayern Munich រឺ PSG ត្រូវជួប Man City រឺ Dortmund៕
អត្ថបទ៖នាង សុភាវុធ